Tosun មក​ចូល​រួម​ជាមួយ Everton សុខ​ចិត្ត​បោះ​ចោល Champions League - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Tosun មក​ចូល​រួម​ជាមួយ Everton សុខ​ចិត្ត​បោះ​ចោល Champions League

04/01/2018
អ្នក​ចាត់​ការ​ក្លឹប​ Everton លោក Sam Allardyce ក្នុង​ថ្ងៃ​នេះ​ បាន​និយាយ​ថា ក្លឹប​បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ Cenk Tosun ពី​ក្លឹប​ទួរគី Besiktas ហើយ។ បើ​តាម BBC តម្លៃ​នៃ​ការ​ផ្ទេរ​នេះ គឺ​ប្រមាណ ២៧​លាន​ផោន។


លោក Sam Allardyce
ក្នុង​សន្និសីទ​សារព័ត៌មាន លោក Allardyce បាន​និយាយ​ថា៖ "ពួក​យើង​បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​ Tosun ហើយ។ នៅ​ពេល​នេះ យើង​កំពុង​តែចរចា​កុងត្រា​កីឡាករ​"។


បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ Tosun គឺ​ជា​កីឡាករ​ទី​មួយ ដែល​លោក Allardyce បាន​នាំ​ចូល បន្ទាប់​ពី​លោក​បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប​ Everton កាល​ពី​ខែ​វិច្ឆិកា​ កន្លង​ទៅ។


សូម​បញ្ជាក់​ផង​ដែរ​ថា Tosun បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ដោយ​បាន​ជួយ​ឲ្យ​ក្លឹប Besiktas ឡើង​ដល់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ក្នុង​ក្របខ័ណ្ឌ Champions League ដែល​ក្លឹប​នេះ​ត្រូវ​ប៉ះ​ជាមួយ Bayern Munich នៅ​ខែ​កុម្ភៈ​ខាង​មុខ។

ថ្លែង​ពី Everton វិញ ក្លឹប​មួយ​នេះ​បាន​ចាប់​ផ្ដើម​រដូវ​កាល​នេះ​មិន​ល្អ​ទេ ដោយ​បាន​ចាញ់​ជា​ច្រើន​ប្រកួត បើ​ទោះ​ជា​ចាយ​អស់​ ១០០​លាន​ផោន​ជាង ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មីៗ​កាល​ពី​ទី​ផ្សារ​ដោះ​ដូរ​រដូវ​ក្ដៅ​យ៉ាង​ណា​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​លោក Allardyce ក្លាយ​ជា​អ្នក​ចាត់​ការ ក្លឹប​មួយ​នេះ​ហាក់​ឡើង​ទម្រង់​ឡើង​វិញ ហើយ​កំពុង​ឈរ​លេខ ៩ ក្នុង​លីគ​នា​ពេល​បច្ចុប្បន្ន៕