Everton ខិត​យ៉ាង​ប្រកៀក​ក្នុង​ការ​បំពេញ​ការ​ផ្ទេរ Tusun ពី​ក្លិប Besiktas ក្នុង​តម្លៃ​ ២៧​លាន​ផោន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Everton ខិត​យ៉ាង​ប្រកៀក​ក្នុង​ការ​បំពេញ​ការ​ផ្ទេរ Tusun ពី​ក្លិប Besiktas ក្នុង​តម្លៃ​ ២៧​លាន​ផោន

04/01/2018
Tosun វ័យ​ ២៦ ​ឆ្នាំ ​កំពុង​តែ​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍ ដើម្បី​រង់​ចាំ​ការ​អនុ​ញ្ញាត​ឲ្យ​បំពេញ​ការ​ផ្ទេរ​មួយ​នេះ​។ ប៉ុន្តែ វា​ត្រូវ​បាន​ពន្យារ​ពេល ខណៈ​ដែល​ក្លិប Besiktas ចង់​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង​ ២៥​ លាន​ផោន ដែល​​ក្លិប Everton បាន​គិត​ថា នឹង​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ការ​ផ្ទេរ​នេះ​ជាផ្លូវ​ការ​។

Tosun បាន​ជួយ​ឲ្យ​ Besiktas ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ Champions League ដោយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Bayern Munich​​។

លោក Sam Allardyce អ្នក​ចាត់​ការ​ទូទៅ​របស់ Everton បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​តួក​គី​ដើម​កំណើត​អាល្លឺ​ម៉ង់​រូបនេះ ជា​ខ្សែ​ប្រយុទ្ធ​ក្នុង​ការ​បន្ថែម​​គ្រាប់ និង​ការ​គំ​រាម​ក្នុងតំបន់​ប្រយុទ្ធ​ ដើម្បី​បញ្ចូល​ក្នុង​ក្រុម​របស់​លោក ក្រោយ​ពី​មិន​អាច​រក​កីឡាករា​មក​ជំនួស​កន្លែង​របស់ Romelu Lukaku ដែល​បាន​ផ្ទេរ​ទៅកាន់​ក្លិប Manchester United ក្នុង​តម្លៃ​ខ្លួន​ ៩០ ​លាន​ផោន​៕ IS