
Zinedine Zidane និយាយពីអនាគតខ្លួននៅ Real Madrid
បញ្ចូលដោយ៖ Lavin - 04/01/2018អ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane ក្នុងថ្ងៃនេះ បានបង្ហើបថា ខ្លួនមិនច្បាស់ទេ ថាខ្លួននៅចាត់ការក្លឹបបានយូរប៉ុណ្ណា។
ពេលដែលសួរថា តើលោកចង់ដឹកនាំក្លឹប Real Madrid យូរប៉ុណ្ណា លោក Zidane បានឆ្លើយតបយ៉ាងខ្លីថា៖ "វាជារឿងគួរឲ្យក្រៀមក្រំណាស់។ នៅ Real Madrid អ្នកមិនដឹងទេថា អ្នកអាចនៅដឹកនាំបានយូរប៉ុណ្ណានោះ"។
ក្រោយថ្លែងបែបនេះ លោកបានបន្ត៖ "ខ្ញុំនឹងព្យាយាមបញ្ចប់រដូវកាលឲ្យបានល្អបំផុត ពីព្រោះយើងនៅឱកាសច្រើនទៀតក្នុងការឈ្នះពានផ្សេងៗ។ ខ្ញុំមិនអាចគិតវែងពេកទេ។ ខ្ញុំចង់ផ្ដោតតែលើពេល ៦ខែទៅមុខ ដែលខ្ញុំកំពុងមានតែប៉ុណ្ណោះ"។
សូមបញ្ជាក់ផងដែរថា ក្លឹប Real Madrid បានចាប់ផ្ដើមរដូវកាលនេះ មិនសូវបានល្អទេ ដោយស្មើ និងចាញ់ជាច្រើនដង។ បចុប្បន្នក្លឹបយក្សអេស្ប៉ាញមួយនេះ កំពុងឈរលេខ ៤ នៅ La Liga មាន ១៤ពិន្ទុ តិចជាង Barcelona ដែលកំពុងឈរកំពូលតារាង៕