Costa​ រក​គ្រាប់បាល​ឲ្យ Atletico បានហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Costa​ រក​គ្រាប់បាល​ឲ្យ Atletico បានហើយ

04/01/2018
Diego Costa បាន​បង្ហាញ​វត្តមាន​លើក​ដំបូង​ឲ្យ Atletico Madrid ជួប​​ជាមួយ​ក្រុម Lleida ក្នុង​ពាន Copa del Rey  ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។


ពិត​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្បិត​តែ​ខាន​ចូល​ទីលាន​យូរ តែ​ការ​ត្រលប់​របស់​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​មួយ​នេះ​​នៅ​តែ​ល្អ ដោយ​បាន​ទាត់​បញ្ចូល​​ទី​មួយ​គ្រាប់ ចូលរួម​ចំណែក​ជួយ​ឲ្យ Atletico ឈ្នះ​​ក្រៅ​ដី​លើ​ក្រុម​​មក​ពី​លីគ​ទី​បី​ក្នុង​លទ្ធផល​ ៤-០។ ៣​គ្រាប់​ផ្សេង​ទៀត​របស់ Atletico រក​បាន​ដោយ Diego Godin , Fernando Torres និង Antoine Griezmann។ ក្នុង​ការ​ប្រកួត​នេះ Costa ក៏​បាន​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ក្រុម Lleida បន្តិចបន្តួច​ផង​ដែរ។


ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួបគ្នា​ជើង​ទី​ពីរ នៅ​ថ្ងៃ​ទី ១០ ខែ មករា ឆ្នាំ ២០១៨ ខាង​មុខ ក្នុង​ដី Atletico វិញ។ Costa បាន​ដើរ​ចេញ​ពី​ទីលាន​រយៈពេល​២២១​ថ្ងៃ​ បន្ទាប់​តោខៀវ​ Chelsea​លែង​ត្រូវ​ការ។ រូប​គេ​ក៏​បាន​ទៅ​សំងំ​ទៅ​ហ្វឹកហាត់​តែ​ម្នាក់​ឯង​នៅ​ប្រទេស​​ប្រេស៊ីល។​ នៅ​ខែ កញ្ញា ឆ្នាំ ២០១៧ កីឡាករ​វ័យ​២៩​ឆ្នាំ​ក៏​បាន​សម្រេច​ចិត្ត​មក​ចូលរួម​ឲ្យ​ក្លឹប​ចាស់​វិញ Atletico៕ ​