យ៉ាងណាក៏ដោយបើតាមប្រភពពីអេស្ប៉ាញ សំណើទិញថ្មីផ្លូវការអាចនឹងកើតមាននៅប៉ុន្មានថ្ងៃទៀត តែត្រង់ Liverpool ព្រមលក់ឬអត់នោះមិនមាននរណាអាចទាយទុកបាន។ ក្លឹបមានមូលដ្ឋាន នៅ Merseyside បានច្រានចោលសំណើ៣ដងកាលពីដើមរដូវកាលរបស់ Barca និងប្រកាសជាផ្លូវការថា Coutinho មិនមែនសម្រាប់លក់មិនថាថ្លៃប៉ុនណាក៏ដោយ។
លើកចុងក្រោយដែល Barca ដេញថ្លៃ Coutinho គឺមានតម្លៃ ១១៨លានផោន បូកប្រាក់បន្ថែម៣០លាន ក្នុងករណីដែលរូបគេអាចឈ្នះ Ballon d'Or និងធ្វើបានលក្ខខណ្ឌផ្សេងៗទៀត។ មានការលើកឡើងថាក្រុមមានមូលដ្ឋាននៅកាតាឡាន់ត្រូវដំឡើងថ្លៃឲ្យលើសមុនបើសិនជាចង់បានតារាឆ្នើម Liverpool មែននោះ។
ក្នុងករណី Coutinho ទៅ Barcelona ខែមករានេះ រូបគេមិនអាចលេង Champions League បានឡើយដោយសារបានបង្ហាញខ្លួនជាមួយ Liverpool រួចទៅហើយ តែអាចបានលេងត្រឹម La Liga និង Copa del Rey៕