​ក្លឹប​សូលទីឡូ​អង្គរ បានចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​វេស្ទើនហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​ក្លឹប​សូលទីឡូ​អង្គរ បានចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​វេស្ទើនហើយ

04/01/2018
នៅ​ព្រឹក​នេះ ​ក្លឹប​បាល់ទាត់​សូលទីឡូ​អង្គរ បាន​ចុះ​កិច្ច​សន្យា​នាំ​យក​កីឡាករ ឡុង ភារ៉ាត់ ​របស់​ក្លឹប​វេស្ទើន ​ជា​ផ្លូវ​ការ​ហើយ ​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្វើ​តេស្ដ​សមត្ថភាព​កន្លង​មក។


ភារ៉ាត់​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់ ​ហើយ​ក៏​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៩​ឆ្នាំ​ម្នាក់​ផង​ដែរ។ ការ​ចាប់​ផ្ដើម​លេង​បាល់​ដំបូង​របស់​គេ គឺ​នៅ​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន ​មុន​ពេល​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប​វេស្ទើន។ គោល​បំណង​ធំ​របស់​កីឡាករ​កើត​នៅ​ឆ្នាំ​១៩៩៨​រូប​នេះ ​គឺ​ចង់​ពង្រឹង​សមត្ថភាព​និង​ចាប់​ឱកាស​ទៅ​លេង​នៅ​ក្រៅ​ប្រទេស៕