នៅរដូវកាលក្រោយនេះ ក្លឹបព្រះខ័នរាជស្វាយរៀង នឹងបន្ថែមកីឡាករយុវជន៥នាក់ទៀត សម្រាប់ក្រុមធំ ដោយក្នុងនោះមានកីឡាករ២រូបមកពីសាលាបាល់ទាត់ជាតិបាទី។
លោក សំ វ៉ាន់ដេត បញ្ជាក់ដូចខាងលើនេះ ក្រោយពីជួយក្រុមព្រះខ័នរាជស្វាយរៀងលើកពាន Hun Sen Cup កាលពីពេលកន្លងទៅ។ យុវជន៥នាក់ដែលនឹងលេងក្រុមធំស្វាយរៀងនេះ គឺមាន៣នាក់ជ្រើសចេញពីយុវជនថ្នាលរបស់ក្លឹបផ្ទាល់ និង២នាក់ទៀតយកពីសាលាបាល់ទាត់ជាតិបាទី។ កីឡាករទាំង២នាក់មកពីបាទីនោះរួមមានអ្នកចាំទី ហ៊ុល គីមហ៊ុយ និងកីឡាករ ត្រាយ វិចិត្រ។
កីឡាករដែលស្វាយរៀងនាំចូលពីបាទីទាំង២ សុទ្ធតែមានសមត្ថភាពខ្ពស់និងមានក្លឹបច្រើនចង់បានដែរ។ ពួកគេបានជាប់ជម្រើសជាតិលេងពានរង្វាន់យុវជនជាច្រើន ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រផងដែរ៕