ក្រុមអគ្គិសនីកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ Hun Sen Cup 2017 នេះ ក្រោយពីយកឈ្នះក្រុមបឹងកេត ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្កី ៥-៤ បន្ទាប់ពីស្មើគ្នា ១-១ នៅ៩០នាទីពេញ។
លោក ផាន សុផានណារ៉ា គ្រូជំនួយរបស់អគ្គិសនីកម្ពុជាមើលឃើញថាឆ្នាំនេះ ក្រុមរបស់លោកធ្វើបានល្អហួសការរំពឹងទុកទៅហើយ ព្រោះថាដើមរដូវកាលក្រុមសង្ឃឹមត្រឹមបានដល់វគ្គ៨ក្រុមប៉ុណ្ណោះ។ អ្វីជាក់ស្ដែង កូនក្រុមរបស់លោកធ្វើបានល្អ រហូតឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បានលេខ៣ថែមទៀត។
លោក ផាន សុផានណារ៉ា
សម្រាប់រដូវកាលថ្មីខាងមុខនេះវិញ គ្រូជំនួយវ័យក្មេងរូបនេះថាក្លឹបបានដាក់ទិសដៅរួចហើយ ដោយប្ដេជ្ញាចិត្តដើម្បីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតក្នុងពានរង្វាន់ Hun Sen Cup នេះ។ ខណៈដែលក្លឹបក៏បានដាក់គម្រោងរកកីឡាករល្អៗចូលរួមក្រុមបន្ថែមទៀតផងដែរ៕