តើ ​ក្រសួង​ការពារ​ជាតិ ឬ​បឹង​កេត ​លើក​ពាន​លីគ​រដូវ​កាល​នេះ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើ ​ក្រសួង​ការពារ​ជាតិ ឬ​បឹង​កេត ​លើក​ពាន​លីគ​រដូវ​កាល​នេះ?

30/12/2017
ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ​ហើយ វេលា​ម៉ោង​៦ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​បឹង​កេត ​និង​ក្រសួង​ការពារ​ជាតិ។


ក្រុម​ក្រសួង​ការពារ​ជាតិ ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ដោយ​អាច​យក​ឈ្នះ​ណាហ្គាវើល ​និង​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ដើម្បី​ទៅ​ប៉ះ​ជាមួយ​បឹង​កេត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ទ័ព ​ហាក់​ដូចជា​លេង​សហការ​គ្នា​ល្អ​ក្នុង​ទីលាន ​និង​បាន​កែប្រែ​កំហុស​យ៉ាង​ច្រើន ​ជា​ពិសេស​ការ​លេង​បាត់​បាល់​នៅ​តំបន់​កណ្ដាល។ ​ទាំង​នេះ​សុទ្ធ​តែ​ជា​ការ​កែ​ប្រែ​មួយ​ដើម្បី​ត្រៀម​ខ្លួន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។




ក្រុម​ក្រសួង​ការពារ​ជាតិ
ចំពោះ​បឹង​កេត ពួកគេ​ក៏​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដែរ ដោយ​ទុក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​កាល​ពី​លេង​ពាន Hun Sen Cup ។ ដូច្នេះ​ហើយ ​ការ​ប្រកួត​នៅ​ល្ងាច​នេះ ​គឺ​ជា​ការ​ប្រកួត​ដែល​ស្វិតស្វាញ​បំផុត ​និង​ជា​ប្រកួត​លំបាក​ផង​ដែរ​សម្រាប់ ​បឹង​កេត ព្រោះ​ក្រសួង​ការពារ​កំពុង​តែ​លេង​ល្អ​សម្រាប់។


សម្រាប់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​នេះ​វិញ ​តំបន់​អត់​ដំបូល​មាន​តម្លៃ​៣​ពាន់​រៀល ​និង​តំបន់​មាន​ដំបូល​តម្លៃ​៥​ពាន់​រៀល៕