សំនួរ​ចាក់​ដោត! Mourinho សួរ Klopp រឿង​ជះ​លុយ​មិន​ត្រូវ​រឿងលើ Van Dirk - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សំនួរ​ចាក់​ដោត! Mourinho សួរ Klopp រឿង​ជះ​លុយ​មិន​ត្រូវ​រឿងលើ Van Dirk

30/12/2017
ហង្ស​ក្រហម​នឹង​ទិញ Virgil van Dirk ចូល​នៅ​ថ្ងៃ​ទី​១ ខែ​មករា​ ខាង​មុខ​នេះ ក្នុង​តម្លៃ​បំបែក​កំណត់ត្រា ជា​ខ្សែការពារ​ថ្លៃ​បំផុត​លើ​លោកប្រមាណ ៧៥ លាន​ផោន (ប្រហែល ១០១ លាន​ដុល្លារ)។ នេះ​បើ​តាម BBC ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ។


Mourinho ហួស​ចិត្ត​នឹង​ការ​ឲ្យ​ថ្លៃ​នេះ។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ស្នើ​ទៅ​អ្នកកាសែត ឲ្យ​សួរ គ្រូ​បង្វឹក Liverpool ថាតើ "តាម​ពិត ពួកគេ​គិត​ថា​កីឡាករ​នេះ​សាកសម​សម្រាប់​ពួកគេ ហើយ​ពួក​គេ​ចង់​បាន ទើប​គេ​ឲ្យ​តម្លៃ​នេះ ឬ មក​ពី​គ្មាន​កីឡាករ។ បើ​គេ​​​ឲ្យ​ថ្លៃ​នេះ​មែន ពួក​គេ​ឆ្កួត​ហើយ"។ លោក Mourinho បាន​និយាយ។


Klopp បាន​និយាយ​ថា លោក​ឲ្យ​ថ្លៃ​ខ្លួន​ទៅ​កីឡករ​របស់ Southamton ព្រោះ​នេះ​ជា​តម្លៃ​ទីផ្សារ។ លោក​និយាយ​ថា​លោក​មាន​ការភ្ញាក់​ផ្អើល​អំពី​ការ​ឡើង​ថ្លៃ​​ក្នុង​ទីផ្សារ​ដោះដូរ​​កីឡាករ ពិសេស​២​ចុង​ក្រោយ។ ក្លឹប​បាល់​ទាត់​មិន​អាច​ធ្វើ​អី​បាន​ក្រៅ​តែ​​ពី​ទទួល​យក​ការ​ពិត​នេះ។ ប្រភព​ខាង​លើ​បន្ត។

កាល​ពី​រដូវ​កាល​មុន Neymar បាន​ផ្ទេរ​ពី​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ទៅ PSG ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​​ជា​កីឡាករ​ថ្លៃ​បំផុត​របស់​ពិភពលោក ២០០ លាន​ផោន (ប្រហែល ២៧០ លាន​ដុល្លារ) ហើយ PSG ក៏​បាន​ចុះ​ហត្ថលេខា​លើ Mbappe ក្នុង​លក្ខខ័ណ្ឌ​ខ្ចីជើង តម្លៃ ២២៦ លាន​ដុល្លារ ខណៈ​ដែល Barcelona ក៏​បាន​នាំ​យក Ousmane Dembele តម្លៃ ១៨៣ លាន​ដុល្លារ ក្នុង​ឆ្នាំ​ដដែល៕