ចម្លែក​ណាស់​កូនសិស្ស​សាលា​សន្លប់​ច្រើន​បែប​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចម្លែក​ណាស់​កូនសិស្ស​សាលា​សន្លប់​ច្រើន​បែប​នេះ

28/12/2017
ខេត្តកំពត ៖ កូនសិស្ស​វិទ្យាល័យ​ហ៊ុន​សែន​អង្គ​ស្ដុក​បាន​សន្លប់​បន្ត​គ្នា​ខ្លះ​ថា ព្រាយ​អារក្ស​ធ្វើ ដែល​ស្ថិត​នៅ​ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​ស​ន្លា​ប់​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ផ្សេង​ៗ​គ្នា ដោយ​ចាប់​ត្រឹម​ពី​ថ្ងៃ​ទី​១៦ មក​ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ មានកូន​សិស្ស​ប្រុស​-​ស្រី​សន្លប់​ចំនួន​២៩​នាក់​។
បើ​យោង​តាម​របាយការណ៍​មណ្ឌល​សុខភាព​អង្គ​ស្ដុក​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ។ កូនសិស្ស​សាលា​វិទ្យាល័យ​ហ៊ុន​សែន​អង្គ​ស្ដុក ស្ទើរតែ​គ្រប់​ថ្នាក់ ពួក​គេ​ហាក់ដូចជា​មាន​អារម្មណ៍​មួយ​ខ្លាច​សាលា​របស់​ខ្លួន ដោយសា​តែ​ឃើញ​មិត្ត​ភ​ក្ត័​របស់​គេ សន្លប់​ពេល​កំពុង​រៀន ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ យុវ​សិស្ស​គន គី​ម​ម៉ី​យ៉ា ត្រូវ​បាន​សន្លប់​កំពុង​រៀន ហើយ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​អង្គ​ស្ដុក ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីសា​លា ។
លោកស្រី ចែត​វរ​ល​ក្ខ័​ប្រធាន​មណ្ឌល​សុខភាព​អង្គ​ស្ដុក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា កូនសិស្ស​វិទ្យាល័យ​ហ៊ុន​សែន​អង្គ​ស្ដុក​បាន​សន្លប់​បន្តបន្ទាប់​គ្នា​ដល់​ទៅ​២៩​នាក់ ចាប់​ត្រឹម​ពី​ថ្ងៃ​១៦ ខែធ្នូ ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ ។ ប្រធាន​ម​ណ្ឌា​ល​ប្រាប់​បន្ត​ថា ថ្ងៃ​ខ្លះ​មាន​៩​នាក់ ថ្ងៃ​ខ្លះ​មាន​៣​នាក់ តែ​ត្រូវ​បញ្ជូន​សិស្ស​សន្លប់​នោះ​ទៅ​កាន់​មន្ទី​ពេទ្យ​ស្រុក​អង្គ​ជ័យ​ផង ។ ព្រោះ​ការ​អះអាង​របស់​គ្រូពេទ្យ​ថា សិស្ស​សន្លប់​សុទ្ធតែ​ខ្វះ​ជាតិ​ស្ករ ។
បងស្រី​សេង​ស្រី​មុំ​អាយុ​51​ឆ្នាំ​ផ្ទះ​នៅ​ជាប់​វិឡា​ល័យ​សម្ដេច​ហ៊ុន​សែន​អង្គ​ស្តុក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​កូនស្រី​គាត់​បាន​ស​ន្លា​ប់​2​ដង​រួច​ទៅ​ហើយ​តែ​ពេល​នេះ​លោកគ្រូ​ឲ្យ​សម្រាក​សិន​មិន​ឲ្យ​ចូល​រៀន​ទេ ។ បងស្រី​សេង ស្រី​មុំ​និយាយ​ថា កូនស្រី​គាត់​មិន​ដែល​ឈឺ​ជំងឺ​អ្វី​ទេ ។ បងស្រី​និយាយ​ថា គេ​ទូ​ស្ស​ទាយ​មើល​ថា ខ្មោច​ព្រាយ​បិសាច​វត្ត​អង្គ​ស្ដុក​ជា​ធ្វើ​ឲ្យ​កូនសិស្ស​សន្លប់ តែ​សែនព្រេន​ម្ដង​ហើយ ថា​មិន​ត្រូវ និង​គិត​រៀបចំ​សែន​ព្រាយ​អារក្ស​ម្ដងទៀត​នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ តែ​នៅ​តែ​បន្ត​សន្លប់​ដដែល ។

លោក​សៅ ណា​រិ​ទ្ធ​នាយក​សាលា​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​អង្គ​ស្ដុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនសិស្ស​ដែល​ស​ន្លា​ប់​នេះ​តាម​ការ​អះអាង​ពី​គ្រូពេទ្យ​ថា ខ្វះ​ជាតិ​ស្ករ ហើយ​ឃើញ​មួយ​សន្លប់​ស្រាប់តែ​ស​ន្លា​ប់ត​ៗ​គ្នា​តែ​ម្ដង​ទៅ ៕