ហី​ព្រៃផ្សៃ​ម៉្លេះ! កាប់សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ និង​កូនស្រី​២​ឆ្នាំ​ម្នាក់​ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហី​ព្រៃផ្សៃ​ម៉្លេះ! កាប់សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​កូនភ្លោះ និង​កូនស្រី​២​ឆ្នាំ​ម្នាក់​ទៀត

28/12/2017
ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍បឋម​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​ ដែល​មាន​ស្នាម​កាប់​លើ​ក្បាល​​ផង កាលពី​វេលា​ម៉ោង​រសៀល​ថ្ងៃ​ទី​២៧​ ធ្នូ ស្ថិតនៅ​វាលស្រែ​មួយ​កន្លែង​ នៅ​ខាង​មុខ​​ផ្ទះ​គាត់​ ក្នុង​ភូមិ​បត់​រកា ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ​។
សាកសព​ស្ត្រី​ខាងលើ ត្រូវ​គេ​ស្គាល់ឈ្មោះ​ហូ​ន រ៉ា​នី អាយុ​៣០​ឆ្នាំ មាន​ស្វាមី​ឈ្មោះ​​ផស់ ដែល​មានផ្ទះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ប្រហែល​៤០០​ម៉ែត្រ ​។ សេចក្ដី​រាយ​ការ​ណ៍បន្តទៀត​​​ថា ស្រី​រង​គ្រោះ​មាន​ផ្ទៃពោះ​៨​ខែ ដែល​គេ​អះ​អាង​ថា ជា​កូនភ្លោះ​ផង​ ។ សាកសព​មាន​ស្នាម​កាប់​ជា​ច្រើន​ពូថៅ​​លើ​ក្បាល និង​លើ​ផ្ទៃមុខ គឺ​ស្រប​ពេល​ប្ដី​របស់​​គាត់​ដឹក​ឪឡឹក​ទៅ​លក់​នៅ​ឯ​ផ្សារ​ ។ ពេល​ដែល​កើតហេតុ គឺ​ស្ត្រី​រង​គ្រោះ​នៅ​ជាមួយ​កូនស្រី​អាយុ​ជាង​២​ឆ្នាំ ហើយ​កូនស្រី​គាត់​​ក៏​រង​របួស​ដែរ ពេល​នេះ​ត្រូវ​អ្នក​ភូមិ​ជួយ​នាំ​ទៅ​មន្ទីរពេទ្យ​ហើយ​។
ពេល​នេះ ​សមត្ថកិច្ច​កំពុង​ត្រូ​ត​ពិនិត្យ​សាកសព​ និង​នៅ​ជុំវិញ​ទីតាំង​​កើតហេតុ​ ។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ពូថៅ​១ ​ដែល​ប្រឡាក់​ដោយ​ឈាម​នៅ​ក្បែរ​គ្រែ​ក្នុងផ្ទះ​​ជន​រង​គ្រោះ​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​​បែប​ណា​ទេ ជុំវិញ​ករណី​នេះ ព្រោះ​កំពុង​សួរនាំ និង​ប្រមូល​វត្ថុ​តាង​ទៀត ។