ស្រូវ​ចំនួន​៣​ប្រភេទ​នឹង​ប្រកាស​ជា​ស្រូវ​ល្អ​ក្នុង​វេទិកា​ស្រូវ​អង្ករ​នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៨​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្រូវ​ចំនួន​៣​ប្រភេទ​នឹង​ប្រកាស​ជា​ស្រូវ​ល្អ​ក្នុង​វេទិកា​ស្រូវ​អង្ករ​នៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០១៨​នេះ

26/12/2017
ភ្នំពេញ៖ ស្រូវ​មានគុណ​ភាព​ខ្ពស់​ចំនួន​៣​ប្រភេទ​នឹង​ត្រៀម​ប្រកាស​ជា​ផ្លូវការ ក្នុង​វេទិកា​ស្រូវ​អង្ករ​ដែល​គ្រោង​រៀបចំឡើង​នៅ​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​ការ​ជ្រើសរើស​នេះ​ត្រូវ​បាន​ជ្រើស​ចេញ​ក្នុងចំណោម​ស្រូវ​ប្រមាណ​៤៤​សំណាក​មកពី​សហគមន៍​៣៨​នៅ​ទូទាំង​ប្រទេស​។​

​​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឯកឧត្ដម សុខ ពុ​ទ្ធី​វុ​ធ បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រកួត​ស្រូវ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី២៦ ​ខែ​ធ្នូ​នេះ​ថា សហព័ន្ធ​ស្រូវ​អង្ករ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ស្រូវ​ល្អ​បំផុត​នៅ​ថ្ងៃនេះ​ឡើង​គឺ​ដើម្បី​ទទួលស្គាល់​ស្នាដៃ​របស់​សហគម​ន៍ក​សិ​កម្ម​តាម​បណ្តា​ខេត្ត​ដែល​ខំប្រឹងប្រែង​ផលិត​ស្រូវ​នៅ​តាម​បណ្តា​សហគមន៍​នានា​នៅ​កម្ពុជា​ហើយ​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ភេទ​ស្រូវ​ល្អ​មានដូចជា​ប្រភេទ​ស្រូវ​សែន​ក្រអូប ស្រូវ​អី​អៀ និង​ស្រូវ​ផ្កា​រំ​ដួល​ជាដើម​។​

​​ឯក​ឧត្ត​ម​ បាន​ប​ញ្ជាក់​ទៀតថា ការវាយតម្លៃ​ជ្រើសរើស​ប្រភេទ​ស្រូវ​ល្អ​នេះ​មាន​គណៈកម្មការ​ចូលរួម​វាយតម្លៃ​ពី​អ្នកជំនាញ​ប្រកបដោយ​តម្លាភាព​និង​ឆ្លុះបញ្ចាំង​ពី​គុណភាព​ស្រូវ​របស់​សហគមន៍​កសិក​ម្ម​ជាង​៣០​ផង​ដែរ​។​

​​សម្រាប់ លោក ស៊ុន ឡេង ក្រុមប្រឹក្សាភិបាល​សហគម​ន៍​កសិកម្ម ចំរើន​ផល​ខេត្តបាត់ដំបង​បាន​លើក​ឡើងថា ការប្រកួតប្រជែង​ស្រូវ​មកពី​សហគមន៍​ខាងលើ​នេះ​បង្ហាញ​នៅ​ទូទាំងប្រទេស​ដល់​ប្រជាពលរដ្ឋ​ដឹងថា​តើ​ស្រូវ​មកពី​តំបន់​ណា​ឬ​ខេត្ត​មណា​ដែល​ផលិតផល​ល្អ​ជាងគេ​ហើយ​សហគមន៍​ចំរើន​ផល​ទាក់ទង​និង​ការផលិត​មិន​ចាញ់​ស្រូវ​នៅ​តំបន់​ផ្សេងទៀត​នោះទេ​។​

​​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញថា ស្រូវ​ចំនួន​៣​ប្រភេទ​ដែល​បានជ្រើសរើស​នៅថ្ងៃនេះ​មាន​ស្រូវ​អ៊ី​អែរ ស្រូវ​សែន​ក្រអូប និង​ស្រូវ​ផ្ការំដួល នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ –២៣ ខែមករា​ឆ្នាំ​២០១៨ នៅក្នុង​វេទិកា​ស្រូវ​ផងដែរ​។​

​​​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុងតែ​ជម្រុញ​ការចុះបញ្ជី​មាក់​អង្ករ​ខ្មែរ​ជា​ឈ្មោះ រួមមួយ ដែលមាន​ឈ្មោះថា​ម្លិះ​អង្គរ ហើយ​ការចុះបញ្ជី​នេះ​នឹង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​លើ​ឆាក​អន្តរជាតិ​។​

​លើសពីនេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹងធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ម៉ាក​នី​យ័​ត្ន​កម្ម​ស្រូវ​អង្ករ ដែលមាន​ឈ្មោះថា​«​ម្លិះ​អង្គរ​»​ថែមទៀត​។ អង្ករ​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ រយៈ ពេល​៣​ឆ្នាំ​ជាប់​គ្នា ដែល​ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​​​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុងតែ​ជម្រុញ​ការចុះបញ្ជី​មាក់​អង្ករ​ខ្មែរ​ជា​ឈ្មោះ រួមមួយ ដែលមាន​ឈ្មោះថា​ម្លិះ​អង្គរ ហើយ​ការចុះបញ្ជី​នេះ​នឹង​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​លើ​ឆាក​អន្តរជាតិ​៕ប្រភព៖ BayonTV