គ.ជ.ប ៖ ​គិតត្រឹមថ្ងៃទី២៦​ ខែធ្នូ​នេះ​ ពុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ជំទាស់​ឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ.ជ.ប ៖ ​គិតត្រឹមថ្ងៃទី២៦​ ខែធ្នូ​នេះ​ ពុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ជំទាស់​ឡើយ

26/12/2017
ភ្នំពេញ ៖ ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត ​(គ.ជ.ប) ​បានឲ្យដឹងថា​ គិតត្រឹមថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០១៧ ​ក្នុង​ដំណាក់​កាល​បិទផ្សាយបញ្ជីបោះឆ្នោតដំបូង​ ក្រុមប្រឹក្សាឃុំ​ សង្កាត់ ​(កបឃ.ស)​ ពុំបាន​ទទួល​ពាក្យ​បណ្តឹង​ជំទាស់​ឡើយ ​ប៉ុន្តែ​ទទួល​បណ្តឹង​តវ៉ា​ចំនួន៥១​បណ្តឹង។

គ.ជ.ប ​បានបញ្ជាក់ថា ​បណ្តឹងតវ៉ាទាំង៥១​បណ្តឹង ​រួមមាន ខេត្តបន្ទាយមានជ័យ​ ១បណ្តឹង យល់​ព្រម​តាមពាក្យបណ្តឹង។ ​ខេត្តតកំពង់ស្ពឺ ​៧បណ្តឹង​ យល់ព្រមតាមពាក្យបណ្តឹង។ ​ខេត្តកំពត ​១បណ្តឹង​ យល់​ព្រម​តាមពាក្យបណ្តឹង ។ ​រាជធានីភ្នំពេញ ​១បណ្តឹង​ យល់​ព្រម​តាម​ពាក្យ​បណ្តឹង​។ ខេត្តឧត្តរមានជ័យ ​២បណ្តឹង ​យល់ព្រម​តាម​ពាក្យ​បណ្តឹង៕ប្រភព៖ BayonTV