មក​ទល់ពេលនេះ​មាន​អតីតមន្ត្រី​CNRP​ចំនួន ៦៨៦​នាក់ ​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មក​ទល់ពេលនេះ​មាន​អតីតមន្ត្រី​CNRP​ចំនួន ៦៨៦​នាក់ ​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ​

26/12/2017
ភ្នំពេញ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ អតីត​តំណាងរាស្ត្រ និង​អតីត​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦៨៦​រូប​ប៉ុណ្ណោះ ដែល​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្រោយពេល​តុលាការ​កំពូល​សម្រេច​រំ​លាយ​គណបក្ស​មួយ​នេះ​កាលពី​អំឡុង​ខែ​វិច្ឆិកា​កន្លងទៅ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ បាន​អោយដឹងថា មន្ត្រី​ដែល​បាន​ចូល​ប្រកាស​ទ្រព្យសម្បត្តិ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ នោះ​មាន​៦៨៦​រូប​នោះ ក្នុង​នោះ ​រួមមាន តំណាងរាស្ត្រ​ចំនួន ចំនួន​៤០​រូប និង​ទីប្រឹក្សា ជំនួយការ​៣១​រូប សរុប​ចំនួន​៧១​រូប​, សមាជិក គ​.​ជ​.​ប ចំនួន​៣​រូប​, សមាជិក​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​ឃុំ​-​សង្កាត់ ចំនួន​៦១៥​រូប​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​អំពាវនាវ​ដល់​អតីត​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​កាតព្វកិច្ច​ទាំងអស់ រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំពុល​របស់​ខ្លួន​ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

​ឯកឧត្ដម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​បញ្ជាក់ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ បាន​ចែងថា​ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់​ណាមួយ ត្រូវបាន​បញ្ចប់​ការងារ​របស់ខ្លួន ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន​ម្តងទៀត​ជា​លើកចុងក្រោយ ក្នុង​រយៈពេល​៣០​ថ្ងៃ​។ យ៉ាងណាក្តី​ប្រសិនបើ​អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ មេឃុំ​-​ចៅសង្កាត់ ណា​មិន​ព្រម​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​១​ខែ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​៕ប្រភព៖ BayonTV