ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កក់​ទុក​ការ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​បរទេស​កំឡុង​ពេល​ចូលឆ្នាំ​សកល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​កក់​ទុក​ការ​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​បរទេស​កំឡុង​ពេល​ចូលឆ្នាំ​សកល

26/12/2017
ភ្នំពេញ៖ ខណៈ​ពេល​ថ្ងៃ​ចូលឆ្នាំ​សកល​ខិត​ជិត​មកដល់​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ចំនួន​ប្រជាជន​កម្ពុជា​កក់​ទុក​ធ្វើដំណើរ​ទៅកាន់​បរទេស​ដើម្បី​រីករាយ​ការ​ចូល​ឆ្នាំ​សកល ២០១៨​មាន​កាន់​តែច្រើន​ជាពិសេស​បណ្ដា​ប្រទេស​ដែល​នៅ​ជិត​ៗ​។​

​លោកស្រី ឆាយ ស៊ីវ​លីន ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់ ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ឆ្នាំ ២០១៧​ថា ការ​កក់​ទុក​ដំណើរ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​ទៅកាន់​បរទេស​មានការ​កើន​ឡើង​បើ​ធៀប​នឹង​កំឡុង​ពេល​ចូលឆ្នាំ​សកល​ឆ្នាំមុន ជាពិសេស​វា​កើន​ឡើង​ទាំង​ចំនួន និង​វ័យ​របស់​ពួកគាត់​ផងដែរ ដោយ​ក្នុង​ឆ្នាំមុនៗ​ភាគច្រើន​ជា​មនុស្ស​ស្ថិតក្នុង​មជ្ឈិមវ័យ ហើយ​សព្វថ្ងៃ​មានការ​កើន​ឡើង​នូវ​ចំនួន​មនុស្ស​ស្ថិត​ក្នុង​វ័យក្មេង​។

លោកស្រី​បន្តថា ប្រជាជន​កម្ពុជា​ដែល​ធ្វើការ​កក់​ទុក​ទាំងនេះ ភាគច្រើន​រស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ហើយ​ពួកគាត់​មាន​ជីវភាព​ពី​មធ្យម​ឡើង​ទៅ ដោយ​អ្នកខ្លះ​មានមុខរ​បរជា​បុគ្គលិក​ក្រុមហ៊ុន និង​ជា​អជីវ​ករ​។ លោកស្រី​បន្ថែមថា ការ​កើនឡើង​នូវ​ចំនួន​ប្រជាជន​កម្ពុជា​កក់​ទុក​ដំណើរ​កំសាន្ត​ទៅកាន់​បរទេស​នេះ ឆ្លុះបញ្ចាំង​ថា​ប្រជាជន​កម្ពុ​ជា​មាន​ជីវភាព​ធូរធារ និង​ការ​ចង់​ទទួល​បាន​អ្វី​ថ្មីៗ​ផងដែរ​។​

​ក្រៅពី​ជីវភាព​ប្រជាជន​កម្ពុជា​មាន​ភាព​កាន់​ប្រសើរ ការហោះហើរ​ត្រង់ និង​ការសម្រួល​ពី​ភ្នាក់ងារ​ទេសចរណ៍​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មានការ​កើន​ឡើង​ប្រជាជន​កម្ពុជា​ជ្រើ​រើស​ទៅ​កំសាន្ត​បរទេស​កំឡុង​ពេល​ចូលឆ្នាំ​សកល​ផង​ដែរ​។​

​លោកស្រី​បន្ថែម​ថា បណ្ដា​ប្រទេស​គោលដៅ​នៃ​ការ​កក់​ទុក​ដំណើរ​កម្សាន្ត​របស់​ប្រជាជន​កម្ពុជា​កំឡុង​ពេល​ចូលឆ្នាំ​សកល​មាន​ដូចជា​ប្រទេស ថៃ ម៉ាឡេស៊ី សិង្ហបុរី ចិន តៃវ៉ាន់ និង​ប្រទេស​ជប៉ុន​ជាដើម​។

ទន្ទឹម​មានការ​កក់​ទុក​ដំណើរ​កំសាន្ត​ទៅកាន់​បរទេស​របស់​ប្រជាជន​កម្ពុជា​មានការ​កើន​ឡើង​ក្ដី ភ្ញៀវ​បរទេស​ក៏មាន​ចំនួន​ច្រើន​ដែល​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​កំឡុង​ចូលឆ្នាំ​សកល​ខាងមុខនេះ​ផង​ដែរ​។ លោកស្រី​ក៏​សំណូមពរ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ក្នុងការ​គ្រប់គ្រង​សំរាម ដោយ​លោកស្រី​បញ្ជាក់​ថា ​សំរាម​ជាស​ត្រូវ​របស់​ទេសចរ​ណ៍ និង​ព្យាយាម​ធ្វើយ៉ាងណា​បង្កើត​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ពន្យារ​ការ​ស្នាក់​នៅបាន​កាន់តែ​យូរ​៕​ប្រភព៖ BayonTV