ក្រសួងមហាផ្ទៃ​ប្រកាស​អោយ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងមហាផ្ទៃ​ប្រកាស​អោយ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​

26/12/2017
ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់ ចាប់​ផ្តើម​ស្រង់​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​មុខតំណែង​ទាំងអស់​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ​បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ បាន​ស្នើ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​ដល់​ប្រធាន​ប្រឹក្សា​ឃុំ​-​សង្កាត់ ស្រង់​ឈ្មោះ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​តំណែង​ទាំងអស់​ក្នុង ឃុំ​-​សង្កាត់​របស់​ខ្លួន ដាក់​ក្នុង​បញ្ជីរាយនាម​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ក្នុង​មុខតំណែង ដោយមាន​ការបញ្ជា​ក់ឯ​ក​ភាព តាម​ឋានានុក្រម​ពី​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​បញ្ជូន​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត​យ៉ាងយូ​ត្រឹម​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​។​

​សូម​បញ្ជាក់​ថា ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ​។ អាសនៈ​នៅក្នុង​ស្ថាប័ន​ព្រឹទ្ធសភា ក្នុង​អាណត្តិ​ទី​៤​នេះ គឺមាន ចំនួន​៦២​អាសនៈ ដែល​ក្នុង​នោះ ​សមាជិក​ចំនួន​៥៨​រូប ត្រូវ​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ជា​អសកល​ដោយ​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​តំណែង​បច្ចុប្បន្ន​សរុប ១១.៦៩៥​នាក់ ខណៈដែល​សមាជិក ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវ​ចាត់តាំង​ដោយ​អង្គ​ព្រះមហាក្សត្រ និង​ចំនួន​២​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា​៕​ប្រភព៖ BayonTV