ចិន​សន្យា​បន្ត​ជួយ​ផ្តល់​សម្ភារៈ​មួយចំនួនទៀត​ដល់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិន​សន្យា​បន្ត​ជួយ​ផ្តល់​សម្ភារៈ​មួយចំនួនទៀត​ដល់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​

25/12/2017
ភ្នំពេញ៖ លោក ​វ៉ាង វៃ​គួ​ង​ ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សន្យា​ថា នឹង​បន្ត​ជួយផ្តល់​សម្ភារៈ​មួយ​ចំនួន​បន្ថែមទៀត​ដល់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ​ខណៈ​ប្រទេស​មហាអំណាច​មួយ​នេះ​ចាត់ទុក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅតែ​ជា​ដៃ​គួរ​ដ៏​ល្អ​និង​គ្នា​នោះ​។​

​ការសន្យា​របស់លោក វ៉ាង វៃ​គួ​ង​ យ៉ាង​ដូច្នេះ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​សម្តេចក្រុមព្រះ​នរោត្តម រណ ឬ​ទ្ធិ​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នា​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​នៅ​សណ្ឋាគារ​អ៊ិន​ធើ​កុងទីណងតាល់​រាជធានី​ភ្នំពេញ​។​

​​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ច​ជំនួប​នោះ សម្តេចក្រុមព្រះ​នរោត្តម រណ ឬ​ទ្ធិ​បាន​មានបន្ទូលថា ចិន​នៅតែ​បន្ត​ជួយ​ដល់​គណបក្ស​របស់​ព្រះអង្គ​ដដែល​ដោយសារតែ​ភាគី​ចិន​បាន​ចាត់ទុកថា​គណបក្ស​រាជានិយម​មួយ​នេះ គឺជា​ស្នា​ព្រះហស្ត​របស់​ព្រះមហា​វិ​រៈក្ស​ត្រ​ព្រះ​បរម រតន​កោដ្ឋ និង​ក៏​ជា​ដៃ​គួរ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរណាស់​មក​ដែរ​។​

​​​សម្តេចក្រុមព្រះ​បាន​មានបន្ទូល​ទៀតថា នៅក្នុង​កិច្ច​ជំនួប​នោះ​ព្រះអង្គ​បានស្នើរ​ដល់​ភាគី​ចិន​ឲ្យ​បន្ត​ជួយ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​អំឡុងពេល​បោះ​ឆ្នោ​តា​សាកល​ឆ្នាំ​២០១៨​ខាងមុខនេះ​ខណៈ​ព្រះអង្គ​អះអាង​ប្រាប់​ភាគី​ចិន​ថា គណបក្ស​របស់​ព្រះអង្គ​ថ្វីត្បិតតែ​ទទួលបាន​អាសនៈ​ដោយ​តុលាការ​សម្រេច​ប្រគល់​ឲ្យ​មែន​តែ​ធនធាន​គឺមាន​ការខ្វះ​ខាត់​ច្រើន​។​

​​ព្រះអង្គម្ចាស់​នរោត្តម រណ ឬ​ទ្ធិ​បាន​មានបន្ទូល​ទៀតថា​ជាការ​ឆ្លើយតប​លោក​វ៉ាង វៃ​គួ​ង នឹង​យក​ដំណឹង​នេះ​ទៅប្រាប់​ដល់​ឯកឧត្តម ស៊ី ជីន​ពីង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ តែ​យ៉ាងណាក្តី​ចិន​នៅតែ​ជួយ​គាំទ្រ​ជានិច្ច​ចំពោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដោយសារតែ​គណបក្ស​នេះ​គឺជា​ដៃ​គួរ​ជា​យូរណាស់​មកហើយ​របស់​ចិន​នោះ​។​

​​​បើតាម​សម្តេចក្រុមព្រះ​នរោត្តម រណ ឬ​ទ្ធិ​ព្រះប្រធាន​គណបក្ស​បាន​មានបន្ទូល​ឲ្យ​ដឹង​ទៀតថា​នាពេល​កន្លងទៅ ប្រទេស​ចិន​បាន​ជួយ​ដល់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ជាច្រើន ដូច​សម្ភារៈ​ការិយាល័យ សម្ភារៈ​សិក្សា និង​ជំនួយ​ផ្នែក​ធនធាន​ជាច្រើន​ទៀត​។​

​​​នៅក្នុង​កិច្ច​ជំនួប​ប្រហែល​មួយ​ម៉ោង​នោះដែរ​ លោក វ៉ាង វៃ​គួ​ង ​ក៏បាន​រៀបរាប់​អំពី​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​ចិន​នាពេល​បច្ចុប្បន្ន​ហើយ​លោក គួ​ង​ក៏បាន​រំពឹងថា​ទំនាក់ទំនង​រវាង គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតែ​បន្ត​មាន​ជា​រៀងរហូត​ផងដែរ​៕