ឯកឧត្ដម​ សុះ​មុះ​សិន​ ជួប​សំណេះសំណាល​និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កុមារ​កំព្រា​ប្រចាំ​ឆមាស​ទី​២ ​និង​ទី​៣​ឆ្នាំ​២០១៧ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯកឧត្ដម​ សុះ​មុះ​សិន​ ជួប​សំណេះសំណាល​និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កុមារ​កំព្រា​ប្រចាំ​ឆមាស​ទី​២ ​និង​ទី​៣​ឆ្នាំ​២០១៧

25/12/2017
ភ្នំពេញ៖ ​ប្រាក់​ឧបត្ថម្ភ​​ប្រចាំឆមាស​ទី​២​និង​ទី​៣​ឆ្នាំ​២០១៧​ដែលជា​ការជួយ​ឧបត្ថម្ភ​របស់​អង្គការ HASENE នៃ​ប្រទេស​អា​ល្លីម​ម៉​ង់ ​ផ្តល់​តាមរយៈ​សមាគម​គ្រូពេទ្យ​ឥ​ស្ល​មា​កម្ពុជា​ត្រូវ​បាន​ប្រារព្ធ​ពិធី​ចែក​ជូន​ក្រោម​វត្តមាន​ឯកឧត្តម​វេជ្ជបណ្ឌិត​ សុះ​មុះ​សិន​ រដ្ឋលេខាធិការ​ក្រសួង​ធម្មការ​សាសនា​និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​ឥ​ស្ល​មា​កម្ពុជា​។​

​ពិធី​ប្រគល់​នេះ​ធ្វើ​នៅ​ភូមិ​ព្រែក​តា​ពៅ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​០៦​កើត​ខែបុស្ស​ឆ្នាំរកា​នព្វ​សក​ពុទ្ធសករាជ​២៥៦១​ត្រូវ​និង​ថ្ងៃ​ទី​២៤​ខែធ្នូ​ឆ្នាំ​២០១៧​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត​សុះ​មុះ​សិន​វេជ្ជបណ្ឌិត​សុះ​មុះ​សិន ​បាន​លើកឡើង​ពី​ភាព​រីកចម្រើន​របស់​ព្រះរាជណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ទាំង​សមិទ្ធផល​សង្គម​និង​សិទ្ធ​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​គឺ​បណ្តាលមកពី​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ​ក្នុងនោះ​សិទ្ធ​សេរីភាព​ក្នុង​ជំនឿ​សាសនា​ត្រូវបាន​លើកកម្ពស់​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត​បាន​បន្តថា​ប្រាក់ឧបត្ថម្ភ​ត្រូវបាន​កំណត់​ផ្តល់ជូន​ប្រចាំត្រីមាស​ដោយ​ក្មេង​ម្នាក់ៗ​ទទួលបាន​៨៤​អឺរ៉ូ​ដូចនេះ​ក្នុង​មួយ​ឆ្នាំមាន​៤​ត្រីមាស​ស្មើ​និង​៣៣៦​អឺរ៉ូ​ហើយ​ថ្ងៃនេះ​គឺជា​លើ​កទ​១២​នៃ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រចាំត្រីមាស​ទី​២​និង​ទី​៣​ស្មើ​និង​០៦​ខែ​ឆ្នាំ​២០១៧​ដោយ​ក្មេង​ម្នាក់ៗ​ទទួលបាន​១៦៨​អឺរ៉ូ​សរុប​ចំនួន​១​ម៉ឺន​១​ពាន់​៥៩២​អឺរ៉ូ​។​

​ឯកឧត្តម​វេជ្ជបណ្ឌិត​សុះ​មុះ​សិន​វេជ្ជបណ្ឌិត​សុះ​មុះ​សិន​បាន​បញ្ជាក់ថា​៖​ក្រៅពី​គម្រោង​ខាងលើ​សមាគម​គ្រូពេទ្យ​ឥ​ស្ល​មា​កម្ពុជា​បានធ្វើ​សកម្មភាព​យ៉ាងច្រើន​លើ​កិច្ច​ការជួយ​កុមារកំព្រា​នៅ​កម្ពុជា​ក្រោម​កិច្ចសហការ​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ដូចជា​៖​សមាគម​សប្បុរសធម៌​ឌុយ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ាត់​បានទទួល​ចិញ្ចឹម​កុមារ​គំ​ព្រា​ដោយ​ផ្តល់នូវ​ជីវភាព​រស់នៅ​សមរម្យ​ការអប់រំ​និង​ការថែទាំ​សុខភាព​របស់​ក្មេង​ដែល​បានជ្រើសរើស​ពី​សហគមន៍​ឥស្លាម​មកពី​តាម​បណ្តា​រាជធានី​ខេត្តហើយ​គម្រោង​នេះ​កំពុង​អនុវត្តន៍​ចាប់ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៧​និង​ជា​ឆ្នាំ​ទី​៦​ដែលមាន​កុមារកំព្រា​សរុប​ចំនួន​១៨៩​នាក់​ហើយ​។​

​អង្គការ​អឌ្ឍចន្ទ​ក្រហម​ក៏​បាននិងកំពុង​ជួយឧបត្ថម្ភ​កុមារកំព្រា​នៅ​មជ្ឈមណ្ឌល​អេ​មី​រ៉ាត់​ចាប់ពី​ថ្ងៃទី​០៧​ខែ​កក្ត​ដា​ឆ្នាំ​២០០៧​ដោយបាន​ផ្តល់​សេវា​សង្គមកិច្ច​អប់រំ​ចំណេះដឹង​ទូទៅ​និង​ផ្នែក​សាសនា​ជំនាញ​កុំព្យូទ័រ​ភាសា​អង់គ្លេស​ភាសា​អារ៉ាប់​ដល់​កុមារកំព្រា​ចំនួន​៧៧​នាក់​៕ប្រភព៖ BayonTV