អ្នក​ជំនាញ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ Christmas នៅ​កម្ពុជា​ផ្តល់​ផល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​ជំនាញ​ថា ការ​ប្រារព្ធ​ពិធីបុណ្យ Christmas នៅ​កម្ពុជា​ផ្តល់​ផល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​

25/12/2017
ភ្នំពេញ៖ ស្រប​ពេល​ដែល​យុវជន និង​ប្រជាជន​កម្ពុជា ​បាន​នឹង​កំពុង​ប្រារព្ធ​ពិធីបុណ្យ Christ mas​នៅ​ទូទាំង​ប្រទេស​នោះ អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោ​សាស្ត្រាចារ្យ វង់ សុធា​រ៉ា បាន​អោយដឹងថា ពិធីបុណ្យ​នេះ បានផ្តល់​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន​មកលើ​សង្គម​កម្ពុជា​។​

​​ដោយសារ​តែ​ចលនា​សកល​ បាន​ហូរ​ចូលមក​កម្ពុជា​ជា​បន្តបន្ទាប់ ការ​ប្រារព្ធ​ពិធីបុណ្យ ណូអែល ឬ Christmas ដែល​គេ​បាន​នឹង​កំពុង ប្រារព្ធ​ពិធីបុណ្យនេះ នៅតាម​បណ្តា​ប្រទេស​ដែល​កាន់សាសនា​គ្រិស្ត​មាន​ដូចជា​អា​រ៉ុ​ប និង​អាមេរិក​ជាដើម​នោះ បានផ្តល់​ផល​ទាំង​វិជ្ជមាន និង អវិជ្ជមាន​សម្រាប់​សង្គម​កម្ពុជា​។

ការផ្តល់​ផល​វិជ្ជមាន​ត្រូវ​បាន​អ្នកជំនួញ​បាន​ទាញយក​ឱកាស​នេះ​ដើម្បី​ផ្សព្វផ្សាយ ឬ​លក់ដូរ​ផលិតផល​ដោយ​បញ្ចុះតម្លៃ ឬ​ផ្សព្វផ្សាយ​នៅ​តាម​ក្រុមហ៊ុន ឬ​នៅតាម​ផ្សារ​ជាដើម​។

តែ​យ៉ាងណាក៏ដោយ​ពិធីបុណ្យ​នេះ ក៏​ជះ​ឥទ្ធិពល​អាក្រក់​ខ្លាំង​ណាស់ដែរ​ដល់​ស្រទាប់​យុវជន ដោយ​ពួក​គេ​អាច​នឹង​ភ្លេច​វប្បធម៌​របស់​គេ ឬ​មិន​ស្គាល់​ខ្លួនឯង​ជា​ន​ណា​បើ​ការ​ប្រារព្ធ​ពិធី​នេះ មិនបាន​ត្រឹមត្រូវ​នោះ ។ នេះ​គឺជា​ការលើកឡើង​របស់​លោក​សាស្ត្រាចារ្យ វង់ សុធា​រ៉ា បង្រៀន​ផ្នែក​ប្រវត្តិវិទ្យា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែងប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​​នៅ​ថ្ងៃនេះ​។​

​​លោក​បន្ត​ថា ប្រទេស​កម្ពុជា​មិន​អាច​ហាម​ឃាត​មិន​អោយ វប្បធម៌​បរទេស​ដែល​ហូរ​ចូល​មក​បានទេ​ព្រោះ​វា​ស្ថិតនៅ​ក្នុង​សកលភាវូបណីយកម្ម តែ​យ៉ាងណា​ក៏​លោក​បាន​អំពាវនាវ​ដល់​អ្នក​ពាក់​ព័ន្ធ ទាំង​ក្រសួង​វប្បធម៌ និង ក្រសួង​អប់រំ ត្រូវ​បញ្ជ្រាប ឬ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ ដល់​យុវជន​ជំនាន់​ក្រោយ​អោយ​យល់ដឹង និង​សប្បាយរីករាយ​ទើប​ពួកគេ​មិន​អាច​ភ្លេច​បាន​។​

​​​ពិធីបុណ្យ​ណូអែល ឬ បុណ្យ Christmas ត្រូវបាន​គេ​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​ព្រះ​យេស៊ូ គ្រិស្ត ដូចដែល​ពុទ្ធសាសនិក ធ្វើបុណ្យ ពិសាខបូជា ដើម្បី​រំលឹក​ដ​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត្រ ( ត្រាស់ដឹង និង ចូល​និព្វាន )​ដូច្នោះ ដែរ៕​ប្រភព៖ BayonTV