អភិបាលក្រុង​ភ្នំពេញ​នឹង​បន្ត​បន្តឹង​ការអនុវត្ត​ច្បាប់ និង​គ្រប់គ្រង​ឱសថ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​សុវត្ថិភាព​ប្រជាជន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អភិបាលក្រុង​ភ្នំពេញ​នឹង​បន្ត​បន្តឹង​ការអនុវត្ត​ច្បាប់ និង​គ្រប់គ្រង​ឱសថ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​សុវត្ថិភាព​ប្រជាជន

25/12/2017
ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​បន្ត​ចុះ​ស្រាវជ្រាវ និង​ដកហូត​ឱ​សង​ក្លែងក្លាយ ឱសថ​ខុសច្បាប់​ដើម្បី​ធានា​ធ្វើ​យ៉ាងណា​ឲ្យ​ការប្រើប្រាស់​ឱសថ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រកបដោយ​ភាព​ត្រឹម ត្រូវ និង​សុវត្ថិភាព​ដល់​ប្រជាជន​។​

​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សមាជិក​សមាគម អ្នកលក់​ឱសថ​កម្ពុជា​ជំនា​ន់ទី​៣​ប្រមាណ​ជាង​៧០០​នាក់ នៅ​សាល​មហោស្រព ចេនឡា កាលពី​ថ្ងៃ​ទី២៤ ខែធ្នូ ម្សិល​ម៉ិ​ញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ប្ដេជ្ញា និង​ក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ឲ្យ​បន្ត​រិត​បន្តឹង​ការអនុវត្ត​ច្បាប់ និង​គ្រប់គ្រង​ឱសថ​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ឲ្យ​បាន​ត្រឹមត្រូវ នឹងមាន​ប្រសិទ្ធភាព ដើម្បី​ធានា​ការពារ​ដល់​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​នៅក្នុង រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ដាក់បទបញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ចុះ​ស្រាវជ្រាវ និង​ដកហូត​ឱសថ​ក្លែងក្លាយ​ឱសថ​ខុសច្បាប់ ឱសថ​ដែល មានការ​ហាមឃាត់ ឱសថ​ដែលមាន​គុណភាព​អន់ និង​ផុតកំណត់​ប្រើប្រាស់ ព្រោះ​ឱសថ​ជា​អាវុធ​មុខ​ពីរ បើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ និង​ខូចគុណភាព នឹង​បង្ក​ទុក្ខទោស​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់ថា កន្លងមក​ក្រសួងសុខាភិបាល រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​ខិតខំ​យកចិត្តទុកដាក់​លុបបំបាត់​ក្រុមហ៊ុន​ឱសថ និង​ឱសថស្ថាន​ដែល មិន​គោរព​ច្បាប់​របស់​ក្រសួង​ដូចជា​លក់​ឱសថ​គ្មាន​លេខ​បញ្ជី​រការ ផ្សព្វផ្សាយ ឱសថ​គ្នាន​ច្បាប់​អនុញ្ញាតិ និង​ចុះ​ស្រាវជ្រាវ ដកហូត​ឱសថ​ក្លែងក្លាយ និង​ខុសច្បាប់​ឱសថ​ខូចគុណភាព យកទៅ​បំផ្លាញចោល​ជាច្រើន​ផងដែរ​។

​បើតាម​លោក បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ និង​ជា​ប្រធាន សមាគម​សហព័ន្ធ​វិនិយោគិន​បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​សម្រាប់ អ្នកលក់​ឱសថ​តាម​ឱសថស្ថាន​គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​នូវ​ចំណេះដឹង ដល់​អាជីវ​ករលក់​ឱសថ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​អនុវត្ត​ល្អ​ក្នុង សេវាកម្ម​ឱសថ​របស់​ក្រសួងសុខាភិបាល និង​ធានា​ដល់​ការយកចិត្តទុកដាក់​គិត គូ​ពី​សុវត្ថិភាព​សុខភាព​ប្រជាពលរដ្ឋ ក៍​ដូចជា​បង្កា​គ្រោះថ្នាក់​ជាយថាហេតុ​ផ្តើម ចេញពី​ការប្រើប្រាស់​ឱសថ​។ ជាមួយនេះ​ក៍​ជួយ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​សិក្ខាកាម​ដែល​នឹង​ក្លាយជា​អ្នកបម្រើ​សេវា​សុខភាព ផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្នុង​ការយកទៅ​ប្រឹក្សា​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​៕ប្រភព៖ BayonTV