វែក​មុខ​ឃើញ​ហើយ​ឃាតករ​រំលោភ​សម្លាប់​នារី​លាង​ចាន​ក្នុង​រោង​ការ ចេះ​អីតិចនាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វែក​មុខ​ឃើញ​ហើយ​ឃាតករ​រំលោភ​សម្លាប់​នារី​លាង​ចាន​ក្នុង​រោង​ការ ចេះ​អីតិចនាក់!

25/12/2017
រាជធានី​ភ្នំពេញ​ ៖ ​បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា បុរស​4​នាក់​ត្រូ​​វ​បាន​​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​ដោយ​ជាប់​សង្ស័យ​ក្នុង​រឿង​ឃាតកម្ម​រំលោភ​​សម្លាញ់​នារី​ម្នាក់​​នៅ​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ទោះ​បី​ជា​យ៉ាងណា​ ជនសង្ស័យ​ពុំ​ទាន់​សារភាព​នៅឡើយ​។
បើ​តាម​នគរបាល​ឱ្យ​បាន​ដឹងថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៤​និង​​៣០​រសៀល​ ថ្ងៃ​ទី​២៣ ​ធ្នូ ​និង​ម្នាក់​ទៀត​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ​ធ្នូនេះ​។

នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​សុទ្ធតែ​ផ្ទុក​សារធាតុ​ញៀន​ ហើយ​​ជនសង្ស័យ​​ទាំង​នោះ​ពុំ​ទាន់​សារភាព​នៅឡើយ​។
គួរ​បញ្ជាក់​ថា ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២២ ​ធ្នូ នារី​រង​គ្រោះ​ម្នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​ដេក​​ស្លាប់​ទាំង​អាក្រាត​នៅ​ក្រោម​កាំជណ្តើរ​បាក់បែក​ទុក​ចោល ​នៅ​តាម​ផ្លូវ​រថភ្លើង​ក្នុងភូមិ​ភ្នំពេញថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ។

​នារី​រង​គ្រោះ​​ខាងលើ​ឈ្មោះ​ថា ឈុ​ន មុំ​សុខ​ស៊ី​វុ​ត្ថា ​អាយុ​២៧​ឆ្នាំ ជា​អ្នក​លាងចាន​តាម​រោង​ការ ស្នាក់​នៅផ្ទះ​លេខ​២៣១ ផ្លូវលំ ក្រុម​ទី​៥ ភូមិ​បុរី​១០០​ខ្នង់ សង្កាត់​ទឹកថ្លា និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។
បន្ទាប់​ពី​ប្រទះ​ឃើញ​សព​នគរបាល​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ ហើយ​បាន​សន្និដ្ឋាន​ថា​ស្ត្រី​​រង​គ្រោះ​ត្រូវ​បាន​ឃាតករ​​​រឹត.ក​សម្លាប់​ បន្ទាប់​ពី​ចាប់រំលោភ​សេព​សន្ថវៈ​រួច​។ ឃាតករ​មាន​គ្នា​ប្រមាណ​២​ទៅ​៣​នាក់​​អាច​ជា​មនុស្ស​ញៀន​ថ្នាំ​ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​​គ្រោះ​នៅ​​ពេល​ដែល​នាង​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​៕​