ទ្រាំ​លែង​បាន ឱ្យ​តែ​ម្តាយ​មិន​នៅ​ដឹង​តែ​រំលោភ​ឥត​ល្ហែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទ្រាំ​លែង​បាន ឱ្យ​តែ​ម្តាយ​មិន​នៅ​ដឹង​តែ​រំលោភ​ឥត​ល្ហែ

25/12/2017
ខេត្តឧត្តរមានជ័យ ៖ ឱ​ពុក​បង្កើត​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់​ខ្លួន​ដែល​មាន​វ័យ​១៥​ឆ្នាំ ហើយ​ត្រូវ​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ ធ្វើការ​ឃាត់​ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។
សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​បង្កើត​ឈ្មោះ សួន ធា អាយុ​៣៦​ឆ្នាំ ចំណែក​ឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៥​ឆ្នាំ ។
យោង​តាម​សម្តី​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ខ្លួន​ជា​កូនច្បង​ក្នុង​ចំណោម​កូន​៣​នាក់ ហើយ​កន្លង​ទៅ​នេះ ឱ្យ​តែ​បងប្អូន ឬ​ម្តាយ​មិន​នៅផ្ទះ ដឹង​តែ​ឪពុក​រូប​នេះ​តែងតែ​ចាប់​រំលោភ​​សេពសន្ថវៈ​ធ្វើ​ឱ្យ​រូប​នាង​អត់ទ្រាំ​មិន​បាន​ឡើយ ក៏​សម្រេចចិត្ត​ដើរមក​ប៉ុស្តិ៍​រដ្ឋ​បាល​​សាលាឃុំ​អូរ​សោម​ដាក់​ពាក្យបណ្តឹង​ពី​ទ​ង្វើ​របស់​ឪពុក​ដែល​មានចិត្ត​តិ​រិ​ច្ឆា​ន​ដូច​សត្វ​ធាតុ​បែប​នេះ​។
ចំណែក​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ក្មេង​ស្រី​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ដែល​ជា​ឪពុក​មក​អធិការ​ស្រុក ដើម្បី​ធ្វើការ​សាកសួរ​។ យោង​តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​បង្កើត​ខ្លួនឯង​ដូច​ការ​ចោទប្រកាន់​មែន​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​អម​សាលា​ដំបូង​​ខេត្ត ដើម្បី​ចាត់ការ​តាម​នូ​តិ​វិធី​ច្បាប់​។