ចោរ​២​នាក់​ដោះ​ខ្នោះដៃ​លោត​ចុះ​ពី​ឡាន​កំពុង​លឿន តែ​ព្រះ​មិន​ជួយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចោរ​២​នាក់​ដោះ​ខ្នោះដៃ​លោត​ចុះ​ពី​ឡាន​កំពុង​លឿន តែ​ព្រះ​មិន​ជួយ

25/12/2017
រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជា​អ្នក​រើស​អេ​ត​ចាយ និង​ជា​មុខសញ្ញា​គាស់​បន្ទប់​ជួល​យ៉ា​ង​សកម្ម​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ហើយ​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ ស្រាប់តែ​ជនសង្ស័យ​ដោះ​ខ្នោះ​លោត​ចេញពី​រថយន្ត បណ្តាល​ឲ្យ​ម្នាក់​សន្លប់​នៅ​លើ​ថ្នល់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រ​ព​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ធ្នូ តាម​បណ្តោយ​លំ ចំណុច​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជនសង្ស័យ​ទី​១-​ឈ្មោះ ប៊ូ វឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទី​លំនៅ​​ផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ដាវ និង​កាបូប​ដែល​មាន​សម្ភារ​មួយ​ចំនួន ដូច​ជា​សោរ​អក្សរ​តេ​១ ​ដែក​ឆ្កឹះ​បន្ទប់​មាន​៨​សោរ ចំណែក​ជនសង្ស័យ​ទី​២-​ឈ្មោះ ឌូ ឌឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាកម្មករ​សំណង់ ស្នាក់​នៅ​ជាមួយ​បង​នៅ​ក្នុង​បន្ទាយ​យោធា​៩១ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
តាម​សម្ដី​ជនសង្ស័យ​ទី​១ ពាក់អាវ​ពណ៌​ខ្មៅ បានឱ្យ​ដឹង​ថា រូបគេ និង​បក្សពួក​២​នាក់​ទៀត​បាន​​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​តាម​ផ្លូវលំ ខណៈ​ពេល​អូស​រទេះ​ចេញពី​កន្លែង​ស្នាក់​នៅ​បាន​បន្តិច​ក៏​ជួប​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ​ជួល ពេល​ឃើញ​មុខ​ពួក​គេ​ស្គាល់​ថា ជា​ជនសង្ស័យ​ធ្លាប់​លួច​របស់របរ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ជា​ពិសេស​មើល​តាម​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​រាល់ពេល​ក៏​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​មាន​សម្ភារៈ​ក្នុង​កាបូបស្ពាយ​មាន​សុទ្ធ​តែ​ឧបករណ៍ ដូច​ជា​ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម និង​កាំបិត​ផ្គា​ស់​១​ដើម និង​សោរ​អក្សរ​តេ​១ ដែក​សម្រាប់​ឆ្កឹះ​បន្ទប់​ជួល​ចំនួន​៨ ក៏​ឃាត់ខ្លួន​រូបគេ​វាយ​ទ្រ​ព​ខ្លួន ចំណែក​បក្សពួក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។
តាម​សម្ដី​ពី​ជនសង្ស័យ​ទី​២​បានឱ្យ​ដឹង​ថា រូបគេ​បាន​ដើរមក​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ជិតខាង​បន្ទាយ​យោធា​៩១ ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឮ​សូរ​សំឡេង​ប្រជា​ពល​រដ្ឋ​អ៊ូរអរ​ រូបគេ​ក៏​ទៅ​ឈរ​មើល​ត្រូវ​គេ​ឃើញ​ស្រែ​កថា រូបគេ​ជា​បក្សពួក​របស់​ជន​សង្ស័យ​​ទី​១ ក៏​ដេញចាប់​រូបគេ​ធ្វើ​ឲ្យ​គេ​រត់គេច​ចូល​បន្ទប់​ជួល​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់​បាន ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ​៣ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​មិន​ព្រម​សារភាព​ទេ ពួក​គេ​អត់​បាន​ដើរ​គាស់​បន្ទប់​ជួល​គេ​ដូច​ការ​ចោទប្រកាន់​ទេ ។
ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ដោយ​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង ក្នុង​នោះ​ជន​សង្ស័យ​២​នាក់​ដាក់​ខ្នោះ​តែ​មួយ និង​សមត្ថកិច្ច​៣​នាក់ ខណៈ​ពេល​ដឹក​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ជនសង្ស័យ​បាន​ដោះ​ខ្នោះ​ចេញពី​គ្នា​លោត​​ពីលើ​រថយន្ត​សាំ​យុង​កំពុង​តែ​បើក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យ​ជនសង្ស័យ​ទី​២ ដួល​​សន្លប់​ស្តូកស្តឹង​នៅ​លើ​ផ្លូវត្រូវ​បញ្ជូន​ទៅ​​មន្ទីរពេទ្យ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​យក​មក​វិញ​​ភ្លាម​ៗ តែ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​រង​របួស​ធ្ងន់ ។