នគរបាលស្រុកឯកភ្នំសហការណ៍បង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងមូលដ្ឋានៈ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាលស្រុកឯកភ្នំសហការណ៍បង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងមូលដ្ឋានៈ

13/12/2017
ថ្ងៃទី ១១ ខែ ធ្នូ ២០១៧ តាមបទបញ្ជាដ៏តឹងរឹង និងដាច់ខាតបំផុត របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវ រសេនីយ៍ទោ ឡុង យោធាវីរៈ អធិការនៃអធិការ ដ្ឋាននគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងនគរ បាលចំណុះអធិការដ្ឋានសហការណ៍ជាមួយស មត្ថកិច្ច ជំនាញនិងអាជ្ញាធរពាក់ព័ន្ឋក្នុងមូលដ្ឋាន ខេត្ត ស្រុក ចុះធ្វើការបង្រ្កាបករណីនេសាទ (ខុសច្បាប់)នៅក្នុងភូមិសាស្រ្តស្រុកពិសេស នៅលើផ្ទៃបឹងទន្លេសាប ដែលតែង កើតមាន បទល្មើសជាញឹកញាប់ ។
ជាលទ្ឋផលបង្រ្កាបបានៈ
-កម្ទេចចោលសាច់មងប្រវែង ១៩៥០ ម៉ែត្រ 
-បង្គោលឈើ ៦២០ ដើម
-ឡុកចាប់ត្រីចំនួន ០៥ ឡុក
-ចាក់ប្រលែងកូនត្រី ទម្ងន់ ៥៦០ គីឡូក្រាម ទៅក្នុងបឹងទន្លេសាបវិញ ។
បើទោះបីជាជនល្មើសមិនត្រូវបានចាប់ឃាត់ខ្លួនក្នុងពេលចុះបង្រ្កាបនេះ តែសមត្ថកិច្ចជំនាញ អាចកំណត់បាន អំពីអត្តសញ្ញាណនៃអ្នកប្រព្រឹត្តិនេះហើយ សង្ឃឹមថា ជនប្រព្រឹត្តិល្មើសនឹងត្រូវទទួលទោសកំហុស តាមច្បាប់ ចំពោះសកម្ម ភាពល្មើសរបស់ខ្លួននាពេលកន្លងមក ៕អត្ថបទ​ ទេព​ វណ្ណះ