អាមេរិក រង ការប៉ុនប៉ង ធ្វើ ភេរវកម្ម បំផ្ទុះ គ្រាប់បែក នៅ ញូវយ៉ក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក រង ការប៉ុនប៉ង ធ្វើ ភេរវកម្ម បំផ្ទុះ គ្រាប់បែក នៅ ញូវយ៉ក

13/12/2017
ស្នូរ ផ្ទុះ បាន លាន់ ឮ ឡើង នៅ កណ្តាល ក្រុង ញូវយ៉ក នៅ ម៉ោង ដែល មាន មនុស្សម្នាច្រើន ចេញ ទៅ ធ្វើ ការ នៅ ព្រឹក ថ្ងៃ ចន្ទ័ ទី ១១ ធ្នូ បង្ក ឱ្យ មាន មនុស្ស បី នាក់ រង របួស។ ជនល្មើស ត្រូវ ចាប់ខ្លួន បាន ភ្លាម នៅនឹង កន្លែង។ អភិបាល ក្រុង ញូវយ៉ក លោក Bill de Blasio បាន ប្រកាស ទៅកាន់ អ្នក សារព័ត៌មាន ថា ជា ការ ប៉ុនប៉ង ធ្វើភេរវកម្ម។

សំឡេង ផ្ទុះ បាន លាន់ ឮ ឡើងនៅ វេលាម៉ោងប្រហែល ៧ និង ៣០ នាទី ព្រឹក ម៉ោង ពេល ដែល អ្នក ក្រុង ញូវយ៉ក ចេញ ដំណើរ ទៅ ធ្វើការ នៅ សង្កាត់ ម៉ាណាតាន់ ក្នុង ផ្លូវ រូង ក្រោម ដី ភ្ជាប់ ពី ស្ថានីយ៍ ភ្លើង ក្រោមដី Times Square ទៅ ចំណត រថយន្ត ក្រុង Port Authority ដែល មាន បណ្តាញ រថភ្លើង ក្រោម ដី ប្រទាក់ ក្រលា ជួប គ្នា ជា ច្រើន ខ្សែ និង ដែល មាន មនុស្ស ម្នា ធ្វើ ដំណើរ ឆ្លង កាត់ ច្រើន ។ តែ ជា សំណាង ល្អ មាន អ្នក ដំណើរ តែបី នាក់ ប៉ុណ្ណោះ ត្រូវ រង របួស។

សង្កាត់ ម៉ាណាតាន់ ត្រូវ បិទ ខ្ទប់ ភ្លាម ដើម្បី សុវត្ថិភាព។ ចំណត រថយន្ត ត្រូវ ផ្អាក សកម្មភាព ជាបណ្តោះ អាសន្ន ចរាចរណ៍ រថភ្លើង ក្រោម ដី កាត់ តាម ស្ថានីយ៍ ក៏ ត្រូវ បង្វៀង។ ការ ជម្លៀស អ្នក ដំណើរ ធ្វើ ឡើង ដោយ ស្ងប់ ស្ងាត់ ថ្វី បើ ពួកគេមាន ភាព ស្លាន់ ស្លោ បន្តិច ពេល ឮ ស្នូ រ ផ្ទុះ ភ្លាម ក៏ ដោយ។ ជនល្មើស ដែល រងរបួស ស្រាល ក៏ ត្រូវ បាន ចាប់ ខ្លួន ភ្លាម មួយ រំពេច ដែរ ។

មេប៉ូលិស ក្រុង ញូវយ៉ក បាន ផ្តល់ អត្តសញ្ញាណ ជន ល្មើស ភ្លាម ថាមាន ឈ្មោះ ថា Akayed Ullah អាយុ ២៧ ឆ្នាំ ជា ជនជាតិ បង់ក្លាដែស បាន មក ដល់ សហរដ្ឋ អាមេរិក តាំង ពី ៧ ឆ្នាំ មុន និង ស្នាក់ នៅ ក្នុង សង្កាត់ Brooklun។ ជនល្មើស បញ្ចេញ សកម្មភាព តែ ម្នាក់ ឯង ដោយ ប្រើ គ្រាប់ បែក ច្នៃ ដែលគ្មាន លក្ខណៈ បច្ចេកទេស អ្វី ជាក់លាក់ ទេ ចង ភ្ជាប់ នៅ នឹង ខ្លួន បង្កប់ ពី ក្រោម អាវធំ។

អភិបាល ក្រុង ញូវយ៉ក បាន អះអាង ទៅ កាន់ អ្នក សារព័ត៌មាន ថា “នេះ ជា ការ ប៉ុនប៉ង ធ្វើភេរវកម្មអត្តឃាត”។ បើ តាម ប្រសាសន៍ របស់លោក Bill Bratton អតីត អភិបាល ក្រុង ញូវយ៉ក ភេរវជន នេះ បាន ភ្ជាប់ ខ្លួន ទៅនឹង អង្គការរដ្ឋអ៊ីស្លាម។ ប៉ុន្តែ គ្មាន ប្រភព ព័ត៌មាន ផ្លូវការ ណា បញ្ជាក់ ព័ត៌មាន នេះទេ។

ឧប្បត្តិហេតុ នេះ បាន ផ្ទុះ ឡើង តែប៉ុន្មាន ថ្ងៃ មុន ពិធី បុណ្យ ឆ្លង ឆ្នាំ ។ ញូវយ៉ក ត្រូវ បាន ចាត់ ទុក ជា ផ្ទាំង ស៊ីប នៃការ វាយប្រហារ ភេរវកម្ម ពី សំណាក់ ពួក ភេវជន។ កាលពី ថ្ងៃទី ៣១ តុលា សង្កាត់ ម៉ាណាតាន់ បាន រង ការវាយប្រហារ ភេរវកម្មស្លាប់ មនុស្ស ជា លើក ដំបូង គិត ចាប់ ពី ថ្ងៃទី ១១ កញ្ញា ២០០១ មក ដោយការ បើក ឡាន បុក កិន មនុស្ស ៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ