ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៧ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបង កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរ បាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនី យ៍ទោ ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុក បានដឹកនាំបញ្ជាដល់មន្រ្តី នគរបាលក្នុងផ្នែកជំនាញ រួមជាមួយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តតាមឹម សហការណ៍ជាមួយកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៤ នាក់ភេទប្រុស ដែលមុខសញ្ញានេះ បានបង្កហិង្សាដោយអាវុធទៅលើបុរសម្នាក់កាលពីថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០១៧ បណ្តាលឲ្យ រងរបួសក្បាល ក្នុងមូលដ្ឋានឃុំវត្ត តាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជន សង័្សយទាំង ០៤ នាក់ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបង ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕អត្ថបទ ទេព វណ្ណះ
