សាំយុង បុកប៉ើង ជាង១០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម៌នៅក្រុងស្វាយរៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សាំយុង បុកប៉ើង ជាង១០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម៌នៅក្រុងស្វាយរៀង

13/12/2017
ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង១១៖៤៥នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៦-១២៧ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បុរសម្នាក់ត្រូវរថយន្តសាំយុងបុកប៉ើងជាង១០ម៉ែត្រស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឆ្លងថ្នល់ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូសង់សេរីចាស់ ពណ៌ ឈាមជ្រូក គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង ឆ្លងថ្នល់លុះមកខាងជើងផ្លូវ ហើយស្របពេលនោះ មានរថយន្តម៉ាក ស៊ាំយ៉ុង ពណ៍សលាយទឹកប្រាក់ មិនស្គាល់ផ្លាកលេខ បើកបរពីកើតទៅលិច បុកចំពីចំហៀងខាងស្តាំ ប៉ើងមនុស្សជាង១០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាម នៅនិងកន្លែងកើតហេតុតែម្តង ក្រោយពីបង្កហេតុ រថយន្តមិនបានឈប់នោះទេ រួចបន្ថែមល្បឿន បើករត់គេចបាត់ស្រមោលទៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី ចំរើន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ស្លាប់នៅកន្លែងកើតហេតុ ( ម៉ូតូខូចខាតធ្ងន់ )។ មធ្យោបាយ រក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ។
   ចំពោះរថយន្តសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងតាមចាប់យកមកដោះស្រាយគ្នា តាមនិតិវិធីច្បាប់។ សាកសពត្រូវបានកម្លាំងចរាចរណ៍ ខេត្តស្វាយរៀង ដឹកទៅគេហដ្ឋាន នៅភូមិបាក់រនាស់​ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ធ្វើបុណ្យតាមប្រពៃណី៕អត្ថបទ​ ទេព​ វណ្ណះ