ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ផ្សព្វផ្សាយគោលការណ៍ណែនាំ អំពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដល់នាយទាហាននៃ ខេរៈភូមិន្ទ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ផ្សព្វផ្សាយគោលការណ៍ណែនាំ អំពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដល់នាយទាហាននៃ ខេរៈភូមិន្ទ

13/12/2017
ភ្នំពេញ៖ ថ្ងៃអង្គារ៍ទី៩រោចខែមិគសិរឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រារព្ធពិធីសិក្ខាសាលា
ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ អំពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដល់នាយទាហាននៃ ខេរៈភូមិន្ទ ក្រោមជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាសុីលេខ៨៨៣៤រៀបចំដោយក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌នៃទីស្តីការគណ:រដ្ឋមន្រ្តី និងក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជា ការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវ:កម្ម ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត ឯកឧត្តម ឧត្តសេនីយ៍ឯក ម៉ម សុផាត អគ្គលេខាធិការរង នាយកនាយកដ្ឋាននីតិកម្ម ប្រធានក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិ យុត្តនៃក្រសួងការពារជាតិ មានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ នាយទាហាន ឯកឧត្តម លោកជំទាវ លោក លោកស្រីចូលរួមជាច្រើនរូបទៀតផង។

បន្ទាប់ពីឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តបានថ្លែងសុន្ទរកថាស្វាគមន៍រួចមក នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេ បញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ធានជាតិកម្លាំងពិសេសប្រឆាំងភេវ:កម្ម ប្រធានក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តក្រសួងការពារជាតិបានមានប្រសាសន៍ថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍នាយទាហានដែលបានមកពីបណ្តាកងឯកភាពនៃ ខ ភ ម ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីនៃអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់លិខិតបទដ្ឋាន គតិយុត្តហើយសូមវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមការងារនៃក្រសួងការពារជាតិនិងសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាសុីដែលបានជួយគាំទ្រដល់សិក្ខាសាលានេះនិងផ្តល់ឱកាសសំរាប់យើងទាំងអស់គ្នាបានស្វែងយល់អំពីវិធីសាស្រ្តដែលអនុវត្តនៅកម្ពុុជា ។

ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយឈ្នះ ឈ្នះ ទើបប្រទេសទទួលបាននូវសុខសន្តិភាពនិងមានឱកាសទទួលបានការអភិវឌ្ឍន៍ហើយ ក៍សូមចូលរួមអបអរសាទរប្រកបដោយមនោសញ្ជេតនារំភើបរីករាយក្រៃលែងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបជ្រើសតាំងជា”ឯកអគ្គរដ្ធទូតសុច្ឆន្ទ:ពិភពលោកសំរាប់វិស័យទេសចរណ៍និងគោលដៅនៃកាអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះគឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសនិងការួមចំណែកប្រកបដោយគតិបណ្ឌិត សក្តានុ ពលនាំមកនូវជោគជ័យដ៍ត្រចះត្រចង់ទាំងលើផ្នែកនយោបាយសន្តិសុខសង្គម ទេសចរណ៍និងការអភិវឌ្ឍន៍ទទួលបាននូវការគាំទ្រ ជឿជាក់ពីមជ្ឈដ្ឋានក្នុងប្រទេស តំបន់និងអន្តរជាតិទៀតផង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានបន្តថាក្រោមការដឹកនាំរបស់សម្តេចតេជោប្រទេសទទួលបានការរីកចំរើនលូតលាស់និងកំពុងអនុវត្តកម្មវិធីកំណែទម្រង់លើគ្រប់វិស័យហើយផ្នែកសំខាន់មួយក្នុងកំណែទម្រង់លើលិខិតបទដ្ឋានគតិយុត្តអោយមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់នៅក្នុងការរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗ គាំទ្រដល់សេដ្ឋកិច្ច សង្គម អោយទន់សម័យទំនើបក្នុងសកលភារូបនីយកម្មទៀតផង៕អត្ថបទ​ ទេព​ វណ្ណះ