គ.ជ.ប ថា ខ្លួន នៅតែ អាច ដំណើរ ការ ទៅ មុខ ដោយ គ្មាន ជំនួយ អឺរ៉ុប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ.ជ.ប ថា ខ្លួន នៅតែ អាច ដំណើរ ការ ទៅ មុខ ដោយ គ្មាន ជំនួយ អឺរ៉ុប

13/12/2017
យោង លើ ហេតុផល តុលាការ កំពូល កម្ពុ ជា កា ល ពី ថ្ងៃ ទី ១៦ ខែ វិច្ឆិកា បាន ស ម្រេច រំលា យ គណ បក្ស សង្គ្រោះ ជាតិ ពី ពិភព នយោបាយ ខ្មែរ ។

នៅក្នុង សេចក្តី ប្រកាស របស់ ខ្លួន នៅថ្ងៃនេះ សហភាព អឺរ៉ុប ប្រចាំ នៅ កម្ពុជា បាន រៀបរាប់ យ៉ាង រីករាយ ពី ដំណើរការ រៀបចំ ការ បោះ ឆ្នោត ក្រុម ប្រឹក្សា ឃុំ- សង្កាត់ កន្លង មក ដែល មាន ការ ទទួល ស្គាល់ យ៉ាង ទូលំទូលាយ ថា ត្រូវ បាន ធ្វើឡើង ប្រកបដោយ វិជ្ជាជីវៈ ព្រមទាំង មាន ស្តង់ដារ តម្លាភាព និង កម្រិត ទុកចិត្ត ខ្ពស់ ហើយ ការបោះឆ្នោត ត្រូវបាន ឆ្លុះបញ្ចាំង ពី ឆន្ទៈ ពិតប្រាកដ របស់ អ្នកបោះឆ្នោត។

សហភាព អឺរ៉ុប បាន កត់ សម្គាល់ ថា យោង លើ ហេតុផល នេះ អាជ្ញាធរ បាន ចាត់វិធានការ ជា បន្តបន្ទាប់ ទៅលើ គណបក្សប្រឆាំង ដែល ទទួលបាន សម្លេង៤៤,៥% នៅក្នុង ការ បោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ ឆ្នាំ ២០១៣ និង ៤៣,៨ % នៅក្នុង ការបោះឆ្នោត ថ្នាក់ មូលដ្ឋាន នៅ ឆ្នាំ ២០១៧ ។

សេចក្តីសម្រេច រំលា យគ ណ បក្ស សង្គ្រោះ ជាតិ និង ការបែងចែក អាសនៈ រដ្ឋសភា និង ក្រុម ប្រឹក្សាឃុំ-សង្កាត់ ទៅ ឲ្យ គណបក្ស ដទៃ គឺជា ការ បដិសេធចោល នូវ ការជ្រើសរើស របស់ ពល រដ្ឋ ដែល បាន បោះឆ្នោត ជូន គណបក្ស នេះ នៅក្នុង ការ បោះឆ្នោត ឆ្នាំ២០១៣និង ឆ្នាំ ២០១៧ ។ នេះ បើតាម សេចក្តី ប្រកាស ព័ត៌មាន របស់ សហភាព អឺរ៉ុប ។

ជាមួយគ្នានេះ លោក សោម សូ រី ដា អគ្គលេខា ធិការ រង គ.ជ.ប បាន សម្តែង ការ សោកស្តាយ នូវ ទង្វើ រ បស់ សហភាព អឺរ៉ុប ដែល បាន ព្យួរ ជំនួយ ដល់ គ.ជ .ប ។ ក៏ ប៉ុន្តែ លោក សោម សូ រី ដា រំពឹង ថា គ.ជ.ប នឹង ដំណើរ ការ រៀបចំ ការ បោះ ឆ្នោត ចំនួន ២ ខាងមុខ ដូច ការគ្រោងទុក គឺ ការបោះឆ្នោត ព្រឹទ្ធសភា និង ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល ទី៦ នៅ ឆ្នាំ២០១៨ខាងមុខ ជាមួយនឹង ដៃគូរ មួយចំនួនទៀត ក្រៅពី សហភាព អឺរ៉ុប។

ជាមួយ គ្នានេះ នៅក្នុង សេចក្តី ថ្លែងការណ៍ របស់ សហភាព អឺរ៉ុប ដំណើរការ បោះឆ្នោត មួយ ដែល គណបក្ស ប្រឆាំង ត្រូវបាន ផាត់ ចេញ តាម ទំនើង ចិត្ត បែបនេះ ក៏ មិនអាច ត្រូវបាន មើលឃើញ ថា មាន ភាព ស្របច្បាប់ បាន ដែរ ។ សូម បញ្ជាក់ ថា អឺរ៉ុប ជា សហគមន៍ បរទេស ទី២ហើយ បន្ទាប់ពី អាមេរិក ដែល បាន ផ្អាក ជំនួយ ដល់ គ.ជ.ប ។ បើ តាម មន្ត្រី គ.ជ.ប ជំនួយ របស់ សហភាព អឺរ៉ុប មាន ប្រមាណ ជាង ៥លាន ដុល្លារ ដែល ជា ជំនួយ មួយ សំខាន់ ដែរ នៅក្នុង ដំណើរការ រៀបចំ ការ បោះ ឆ្នោត ឆ្នាំ២០១៦-២០១៧ ដែល គ.ជ.ប បាន ចំណាយ អស់ ជាង ៥០ លាន ដុ លា្ល រ ៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ