ថ្ងៃទី ១២ ខែ ធ្នូ គ.ស ២០១ ៧ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើករណី ( ល្បែងស៊ីសង ) នៅ មូលដ្ឋានលោកវរសេនីយ៍ឯក កុយ ហៀង ស្នង ការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំបញ្ជាដល់កម្លាំងនគរបាលអន្តរាគមន៍ប្រឆាំងបទ ល្មើសនៃស្នងការដ្ឋាន ចុះបង្រ្កាបល្បែងស៊ីសង ( មេឆ្នោត )មួយករណីក្នុងមូលដ្ឋានសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនអ្នកប្រព្រឹត្ត ( ជាមេឆ្នោត)ចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ឋ មួយចំនួន ។ អ្នកប្រព្រឹត្តិ( ជាមេឆ្នោត )រួមទាំងវត្ថុតាងបាន រៀបចំសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ។ គួរបញ្ជាក់ថា ក្នុងឋានៈឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន មកដឹកនាំជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តមបានដាក់ចេញនូវវិធាន ការលុបបំបាត់ចោលឲ្យអស់នូវករណីល្បែង ស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅក្នុងខេត្ត ហើយជំហ៊ានដំបូងតម្រូវឲ្យអ្នកប្រព្រឹត្តិល្បែងស៊ីសង បញ្ឈប់សកម្មភាពល្មើសដោយខ្លួនឯងសិន តែ ក្នុងករណី មិនព្រមបញ្ឈប់ទេនោះ សមត្ថកិច្ចនគរ បាលត្រូវតែអនុវត្តវិធានការបង្រ្កាបទោះទ្រង់ ទ្រាយតូច ឬធំយ៉ាងណាក៏ដោយ ៕ អត្ថបទ ទេព វណ្ណះ
