សម្តេចប៉ាប អំពាវនាវ ឱ្យ គ្រិស្តសាសនិកជន ភូមា រក្សា សន្តិភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចប៉ាប អំពាវនាវ ឱ្យ គ្រិស្តសាសនិកជន ភូមា រក្សា សន្តិភាព

13/12/2017
នៅ ក្នុង ថ្ងៃទី បី នៃទស្សនកិច្ច នៅ ភូមា សម្តេច ប៉ាប ហ្វ្រង់ស័រ បានជួប ដោយ ផ្ទាល់ បណ្តាគ្រិស្តសាសនិកជន ភូមា ដោយ បាន ធ្វើ ពិធី សូត្រធម៌ ជា សាធារណៈ កណ្តាល វាល នៅទីក្រុង រ៉ង់ហ្គូន។ ព្រះ អង្គ បាន បួងសួង បង្ហោះ សេចក្តី អំពាវនាវ សុំ សន្តិភាព និង ការ ផ្សះផ្សា ព្រមទាំង បាន លើក ទឹក ចិត្ត ដល់ ប្រជាពលរដ្ឋកាតូលិក ភូមាទាំងអស់ ឱ្យ បំពេញ បេសកកម្ម ធំ មួយ គឺ បញ្ឈប់ ការ គុំគួន និង ការ សងសឹក។

ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ សម្រាប់ ភូមា ! នេះ ជា លើក ទី មួយ ហើយ ដែល សម្តេច ប៉ាប បាន ធ្វើ ពិធី សូត្រ ធម៌ កណ្តាល វាល នៅ ក្នុង ប្រទេស ភូមា នៅ ចំពោះ មុខ គ្រិស្តសាសនិកជន មក ពី គ្រប់ ទិសទី នៃ ប្រទេស ផង និង មក ពី បណ្តា ប្រទេស ជិត ខាង ផ្សេង ទៀត ដូច ជា ថៃ ឡាវ វៀតណាម។

“អ្នក ជា តំណាងរស់ នៃ វិហារ កាតូលិក » ! នេះ ជា សង្ឃ ដីកា របស់ សម្តេច ប៉ាប ទៅ កាន់ ហ្វូង មហាជន ជា សង្ឃកាតូលិក ជាគ្រិស្តសាសនិក ជា អ្នក ការទូត ជា សមាជិក សម្ព័ន្ធ ជាតិ ដើម្បី ប្រជាធិបេត្យ (សមាជិក បក្ស កាន់ អំណាច) ជា តំណាង សហគម ជាតិ ពិន្ធុ ភាគ តិច ក្នុង ទឹក មុខ រីករាយ គ្មាន ភាព តានតឹង ទេ មុន នឹង ធ្វើ សូត្រ ធម៌ ជា ច្រើន ភាសា របស់ ជនជាតិ ភាគ តិច ដែល ទទួល ស្គាល់ ជា ផ្លូវការ នៅភូមា។

ប៉ុន្តែ ការ ស្វាគមន៍ហាក់ ដូច ជាមាន លាក់ គំនួច អ្វីមួយ ! អាច ថា ជា ចរិក អាស៊ីផង ឬ ជាការប្រុង ប្រយ័ត្នផង ក៏ ថា បាន ព្រោះ វិហារ កាតូលិក នៅ ភូមា ធ្លាប់ រង ការ បង្ក្រាប និង ធ្វើ ទុក្ខបុកម្នេញ រយៈ ពេល ជាង ៥០ ឆ្នាំ កន្លង មក ហើយ ពី សំណាក់ អាជ្ញាធរ កាន់ អំណាច ហើយ ទើប ចាប់ ផ្តើម ហ៊ាន ងើប មុខងើប មាត់ បាន បន្តិច តែ ប៉ុណ្ណោះ។

គ្រិស្តសាសនា ក៏ ជា តំណាង ក្រុម ជនជាតិ ភាគ តិច មួយ ក្រុម ដែរ នៅភូមា ! ហើយ គឺ ក្រុមជនជាតិភាគតិច គ្រិស្តសាសនិកជន ដ៏ មុះមុត នេះ ឯង ដែល សម្តេច បាន ពឹង ពាក់ ប្រគល់ បេសកកម្ម ធំ មួយ ឱ្យ បំពេញ ៖ សម្តេច ប៉ាប បាន អំពាវនាវ ឱ្យគ្រិស្តសាសនិកជន ភូមា ព្យាបាល ដំបៅប្រទេស ដែល ហែកហួរ គ្នា ដោយ ការងារ សប្បុរសធម៌។ លះបង់ រាល់ គ្រប់ ការ ឈឺចាប់ និង បំភ្លេច អនុស្សាវរីយ៍ ដ៏ជូរចត់ ហើយ ងាកមក គិតគូរ ផ្សះផ្សា និង រក ស្វែងរក សន្តិភាព ក្នុង ចិត្ត និង ក្នុង សហគម តាម ដំបូន្មាន ព្រះ។ សម្តេច បាន ទេសនា ណែនាំ ឱ្យ ពលរដ្ឋ ភូមា ដែល រងអំពើ ហិង្សា កុំ ចងពារ កុំ ចង់ សង សឹក ទើប ដក ខ្លួន ចេញ ផុត ពី ទុក្ខ។

ព្រះអង្គ ក៏ បាន សូត្រ ធម៌ លើក ទឹក ចិត្ត ឱ្យប្រមុខ ដឹកនាំ ភូមារក សន្តិភាព ផ្សះផ្សា ជាតិ តាម រយៈ ការ ចរចា យោគយល់ និង បិទ បញ្ចប់ ជម្លោះ នៅ រដ្ឋ កាជីន រ៉ាឃីន និង ចន្ទ។

នៅ ថ្ងៃ ព្រហស្បតិ៍ ស្អែក សម្តេច ប៉ាប នឹង និមន្ត ទៅ ដល់ បង់ក្លាដែស ប្រទេស ដែល មាន ពលរដ្ឋ ភាគ ច្រើន កាន់ សាសនា អ៊ីស្លាម និង ប្រមាណ ០,៥% កាន់ សាសនា កាតូលិក៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ