បើ​​មិន​​ចង់​​មាន​បញ្ហា ហាម​​ដាច់​​ខាត​​កុំ​​ឲ្យ​កូនតូច​ប្រើ​ថ្នាំ​ទាំង​នេះ​ឲ្យសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើ​​មិន​​ចង់​​មាន​បញ្ហា ហាម​​ដាច់​​ខាត​​កុំ​​ឲ្យ​កូនតូច​ប្រើ​ថ្នាំ​ទាំង​នេះ​ឲ្យសោះ

12/12/2017
តើ​ថ្នាំ​ណាខ្លះ​ដែល​អាច​ឲ្យ​កូន​ក្មេងប្រើ ហើយ​ថ្នាំ​ណាខ្លះ​ដែល​មាន​គ្រោះថ្នាក់​ចំពោះ​គេ​? វា​គឺជា​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ឪពុក​ម្តាយ​គ្រប់រូប​ប្រឈមមុខ​។ ការ​ស្វែង​យល់​ថា​អ្វី​ទៅ​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​នោះ​គឺមាន​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។
ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​កុំ​ឲ្យ​កូន​តូចៗ​អ្នក​ប្រើប្រាស់​ថ្នាំ​ខាងក្រោម​នេះ​អី​៖

​ អាស្ពីរីន​
​ថ្នាំ​អាស្ពីរីន​ត្រូវបាន​គេ​រកឃើញ​ថា​ធ្វើឲ្យ​ក្មេងមាន​បញ្ហា Rey’s Syndrome ប៉ុន្តែ​កម្រ​កើត​មាន​ណាស់​។ ការ​ប្រឈម​ខ្ពស់​នៅ​ពេល​ដែលក្មេង​ប្រើ​វា​ អាចមាន​ជំងឺ​បង្កឡើង​ដោយ​វីរុស​ដូចជា ផ្តាសាយ ឬ​អ៊ុត​ស្វាយ​។ ចូរ​ប្រាកដថា មិន​ត្រូវ​ប្រើ​ថ្នាំ​អាស្ពីរីន​គ្រប់​ប្រភេទ​ទាំងអស់ ព្រមទាំង​ថ្នាំ​ដែល​មាន​ធាតុ​ផ្សំ​ជា Salicylate, Acetylsalicylate, Acetylsalicylic Acid, salicylamide និង Phenyl Salicylate​។

ថ្នាំ​ទប់​ក្អួត​
​ក្មេង​មិនគួរណា​ឲ្យគេ​ប្រើ​ថ្នាំ​ទប់​ក្អួត​ឡើយ​ដោយសារ​តែ​ក្មេង​ច្រើន​តែ​មាន​ការ​ច្រាល​ទឹកដោះ ឬ​ក្អែល​ទឹក​ដោះ​ចេញ​ធម្មតា​។ ការ​ច្រាល​ទឹកដោះ​បែបនេះ​គឺជា​រឿង​ធម្មជាតិ និង​កើតឡើង​ជា​ញឹកញាប់​ចំពោះ​ទារក​ភាគច្រើន ហើយ​វា​ក៏​មិនមែន​ជា​ពេលវេលា​ដែល​គេ​ត្រូវ​ប្រើ​ថ្នាំ​ទប់​ក្អួត​ដែរ​។ បើសិន​ជា​កូន​អ្នក​ហាក់បីដូចជា​មាន​ជំងឺ​ខុសធម្មតា (​ក្អួត​ញឹក និង​ទៅ​ជា​ខ្សោះ​ជាតិ​ទឹក​) ការ​ឲ្យ​ថ្នាំ​គេ​លេប​មិនមែនជា​ជម្រើស​ដែល​អ្នក​ត្រូវ​ធ្វើ​ឡើយ តែ​ត្រូវ​នាំ​គេ​ទៅ​ពេទ្យ​ភ្លាម​។ ​

ថ្នាំ​គ្រាប់ និង​ទំពារ​
​មិន​ខ្វល់​ថា​ថ្នាំ​ប្រភេទ​ណា​ឡើយ បើសិនជា​វា​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ឬ​ទំពារ ចូរ​កុំឲ្យ​គេ​ញ៉ាំ​អី ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្មេង​ស្លាក់បាន​គ្រប់ពេល​។
ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​ផ្តាសាយ​
​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ថ្នាំ​គ្មាន​វេជ្ជបញ្ជា​សម្រាប់​ព្យាបាល​ក្អក និង​ផ្តាសាយ​មាន​តិចតួច​ណាស់​ដែល​អាច​ឲ្យ​កូន​ក្មេង​អាយុ​ក្រោម ៤​ឆ្នាំ​ប្រើ​បាន​។ តាមពិតទៅ វា​អាច​មាន​ផល​រំខាន​ធ្ងន់ធ្ងរ និង​ធាតុផ្សំ​ដែល​នៅក្នុង​ខ្លួន​គេ​យូរ ជាង​ថ្នាំ​ផ្សេងទៀត​។ ​

ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ប្រើ​ជាមួយ​ថ្នាំ​មាន​វេជ្ជបញ្ជា​
​ដោយសារ​តែ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា (Ibuprofen) ហាក់បីដូចជា​មាន​សុវិត្ថិភាព​សម្រាប់​ក្មេង​តូចៗ តែ​វា​មិនមែន​មានន័យ​ថា​អ្នក​អាចឲ្យ​គេ​ញ៉ាំ​ដោយ​មិន​បាន​ពិចារណា​លើ​អ្វី​ដែល​អ្នក​ផ្សំ​បន្ថែម​ទៀត​ឡើយ​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជានិច្ច​មុន​នឹង​ឲ្យ​ថ្នាំ​ច្រើន​គ្រាប់​ដល់​កូន​ញ៉ាំ​។ ​

ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី​
​ថ្នាំ​ប្រភេទ​ណេះ​នឹង​ទប់ស្កាត់​ប្រតិកម្ម​អាឡែ​ហ្ស៊ី ហើយក៏​មិន​គួរណា​ឲ្យ​ក្មេង​អាយុ​ក្រោម ២​ឆ្នាំ​ប្រើ​ដែរ​។ ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី​ជាធម្មតា​នឹង​ធ្វើឲ្យ​ងងុយ​គេង ហើយ​ក៏​ងា​ច​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ក្មេង​ដែរ​។

ថ្នាំ​មាន​វេជ្ជបញ្ជា​សម្រាប់​ប្រើ​លើ​អ្នកផ្សេង​
​ការ​ដែល​ឲ្យ​កូនតូច​អ្នក​ប្រើ​ថ្នាំ​មាន​វេជ្ជបញ្ជា​សម្រាប់​ប្រើ​លើ​ម្នាក់​ផ្សេងទៀត ទោះបីជា​ក្នុង​កម្រិត​ទាប​ក៏ដោយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បានដែរ​។ ដូច្នេះ​មិន​ត្រូវ​ចែក​ថ្នាំ​ដែល​អ្នក​ដទៃ​ប្រើ មក​ប្រើ​ខ្លួនឯង ឬ​កូន​ខ្លួនឯង​ឲ្យសោះ​ទោះបីជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​៕


ប្រភព៖ Health.com.kh