រថយន្តបែនកង់៦បើកបុកមន្រ្តីយោធា បញ្ជាការដ្ឋានអង្គរ័ក្សម្នាក់ស្លាប់នៅខណ្ឌដង្កោ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តបែនកង់៦បើកបុកមន្រ្តីយោធា បញ្ជាការដ្ឋានអង្គរ័ក្សម្នាក់ស្លាប់នៅខណ្ឌដង្កោ

12/12/2017
ភ្នំពេញ ៖ មន្រ្តីយោធា នៅបញ្ជាការដ្ឋានអង្គរ័ក្សម្នាក់ស្លាប់ភ្លាមៗនៅនៅក្រោមរថយន្តយ៉ាងអាណោចអាធម័ខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តបែនកង់៦ ប្រល័យប្រហារយកជីវិត កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវលេខ២០អា ភូមិកងនយ សង្កាត់កងនយ ខណ្ឌដង្កោ ។

ជនរងគ្រោះ ស្លាប់ក្នុងឧប្បត្តិហេតុខាងលើ ឈ្មោះ យូ ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជាមន្រ្តីយោធា នៅបញ្ជាការដ្ឋានអង្គរ័ក្ស ស្នាក់នៅអង្គភាព មានទីលំនៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-9888 ។

ចំណែករថយន្តបង្កមិនស្គាល់ ម៉ាកពណ៌ស្វាយ ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1612 បើកបរដោយឈ្មោះ សយ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូពីលិចទៅលើត លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កបើកពីកើតទៅលិចស្របទិសគ្នា គេចពីរថយន្តខាងមុខជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅក្រោមរថយន្ត ម៉ូតូរងការខូចខាតខ្ទេសស្ទើទាំងស្រុង អ្នកបើបររថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច ។ក្រោយកើតហេតុ សាកសពត្រូវបាន រាយការណ៍ទៅអង្គភាព យោធា ដើម្បីដឹកយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូរួមទាំងអ្នកបើកបរផង ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយពេលក្រោយ ៕អត្ថបទ ទេព វណ្ណះ