អត្ថបទចុកឈាមសម្រាប់ប្រុសៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អត្ថបទចុកឈាមសម្រាប់ប្រុសៗ

12/12/2017
Child Helpline Cambodia បានសរសេរថា៖ បុរសជាប្តីខ្លះ តែងតែនិយាយថា ការមានស្រីខាងក្រៅគឺជារឿងធម្មតារបស់មនុស្សប្រុសអីចឹងមានន័យ ថា​ ការធ្វើបាបចិត្តមនុស្សស្រីជាប្រពន្ធ គឺជារឿងធម្មតាសម្រាប់មនុស្សប្រុសមែនទេ?មនុស្សប្រុសនៅពេលមានលុយ ច្បាស់ជារកនឹកអ្វីៗដែលធ្វើឱ្យជីវិតសប្បាយៗដូចជា ដើរសុីផឹកជាមួយពួកម៉ាក រកស្រីស្អាតៗកំដរ លេងល្បែង ព្រោះមនុស្សប្រុសខ្លាចជីវិតស្លាប់ទៅគ្មានន័យ។អីចឹងបានន័យថា មានតែជីវិតជាប្រពន្ធទេ ដែលស្លាប់ទៅអត់ន័យនោះ ព្រោះថា កាលដែលបានរៀបការនិងគ្នានាគ្រាក្រ បុរសជាប្តីមិនដែលមានលុយនាំប្រពន្ធដើរលេង មិនដែលមានលុយទិញខោអាវ ស្បែកជើងល្អៗ គ្រឿងអលង្ការល្អៗឱ្យប្រពន្ធទេ ប៉ុន្តែស្រី្តជាប្រពន្ធនៅតែស្រលាញ់ប្តី នៅក្បែរប្តីក្រៅពីបំពេញតួនាទីជាមេផ្ទះដោយគ្មានប្រាក់កម្រ៉ៃ នារីជាប្រពន្ធនៅត្រូវទៅធ្វើការរកលុយដើម្បីជីវភាពគ្រួសារទៀត។ដល់ពេលចាប់ផ្តើមមានលុយតិចតួច ប្តីចេះបែកគំនិត ដើរស៊ីផឹក រកស្រីអស់ពីមួយទៅមួយ មើលមកប្រពន្ធគ្មានតម្លៃក្នុងចិត្ត។ និយាយគ្នាលែងស្តាប់បាន ពេលមានលុយចង់ចេញទៅញាំុរបស់ឆ្ងាញ់ជាមួយគ្នា ស្រាប់តែបាត់ប្តី ស្រាប់តែប្តីកំពុងអង្គុយក្នុងខេធីវីឱបរឹតស្រីផ្សេងយ៉ាងសប្បាយ ចំណែកប្រពន្ធបានត្រឹមញ៉ាំុបាយកំដរទឹកភ្នែក។ ពេលមកដល់ផ្ទះសួរនាំតិចតួច គេថាប្រពន្ធហ្នឹងគួរឱ្យធុញ ចិត្តចង្អៀត។ សូមប្រាប់ទៅប្រុសទាំងឡាយថា នារីជាភរិយាក៏ចង់មានពេលនៅជាមួយមនុស្សជាទីស្រលាញ់ដែរ៕អត្ថបទ ទេព វណ្ណះ