កុងតៃន័របើកបុកម៉ូតូ២គ្រឿង ខ្ទាតមួយគ្រឿងរថយន្តបើកបុកបន្ថែម ស្លាប់ម្នាក់របួសធ្ងន់ធ្ងរ២នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុងតៃន័របើកបុកម៉ូតូ២គ្រឿង ខ្ទាតមួយគ្រឿងរថយន្តបើកបុកបន្ថែម ស្លាប់ម្នាក់របួសធ្ងន់ធ្ងរ២នាក់

12/12/2017
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសដាច់ដៃដាច់ជើងរងរបួសធ្ងន់ធ្ងរបន្ទាប់ពីរថយន្តកុងតៃន័រដឹកសុីម៉ង់ត៍បើកបុកម៉ូតូ២គ្រឿងពីក្រោយ មួយគ្រឿងកៀបជាប់ពីក្រោមរថយន្តអូសជិត១០០ម៉ែត្រ ចំណែកម៉ូតូមួយគ្រឿងទៀតខ្ទាតចេញទៅម្ខាង ត្រូវបានរថយន្តយុីឌុបបើកច្រាសទិសបុកកិនបន្ថែម ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៣ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ។ភាគីម៉ូតូរងគ្រោះ ម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7293 ជិះគ្នា២នាក់ប្តីប្រពន្ធ បើកបរដោយឈ្មោះ ខឹម ថុល ភេទប្រុស អាយុ៤៧ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែង រួមដំណើរជាមួយប្រពន្ធ រងរបួសដាច់ជើងឆ្វេង មានទីលំនៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំងកក់ ខេត្តតាកែវ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា សេ១២៥ សេរី២០១២ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0621 ជិះម្នាក់ឯង ត្រូវជាក្មួយ បង្កើតរបស់ជនរងគ្រោះ ទាំង២នាក់ខាងលើ រស់នៅភូមិ ស្រុកជាមួយគ្នា រងរបួសធ្ងន់ធ្ងរ បាក់ដៃ ជើង បែកប្រអប់ជើងឆ្វេង ។

 ដោយឡែករថយន្តបង្កទាំង២គ្រឿង មួយគ្រឿងកុងតៃន័រ ម៉ាក ហុីណូ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3865 ដឹកសុីម៉ង់ត៍ អ្នកបើកបរគេចខ្លួនបាត់ និងមួយគ្រឿងទៀត រថយន្តយុីឌុប ម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1836 រថយន្តដឹកដែក អ្នកបើកបរគេចខ្លួនបាត់ ។តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តរងគ្រោះ ទាំង៣នាក់ ជិះម៉ូតូម្នាក់មួយគ្រឿងធ្វើដំណើរពីត្បូងទៅជើង ក្មួយជិះម្នាក់ឯងខាងមុខ ពូមីង ជិះឌុបគ្នាតាមពីក្រោយ លុះដល់ចំណុចខាងលើ ត្រូវបានរថយន្តកុងតៃន័របើកស្របទិស បុកម៉ូតូ២នាក់ប្តីប្រពន្ធពីក្រោយ ហើយបន្តទៅបុកម៉ូតូ ក្មួយមួយគ្រឿងទៀត ម៉ូតូមួយគ្រឿងគៀបជាប់ពីក្រោមរថយន្តកុងតៃន័រ អូសជិត១០០ម៉ែត្រ រីឯម៉ូតូមួយគ្រឿងរបស់ក្មួយ ខ្ទាតទៅបំណែកផ្លូវ ត្រូវបានរថយន្តយុីឌុប ដឹកដែកបើកពីជើងទៅត្បូង ច្រាសទិសគ្នា បុកកិនបន្ថែម ហើយរថយន្តបន្តបើកទៅមុខ បានចំងាយជិត២០០ម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តទាំង២គ្រឿងនៅកន្លែងកើតហេតុ ។

ជនរងគ្រោះ ក្រោយកើតហេតុ ឃើញរថយន្តគ្លីនិក២គ្រឿង មួយគ្រឿង ជារថយន្តរបស់គ្លីនិករស្មី ហៅ ខឹម រ៉ានី និងមួយគ្រឿងទៀត រថយន្ត គ្លីនិក សួរគ៌ា មកដល់ តែឃើញជនរងគ្រោះ របួសធ្ងន់ពេក ហើយក្រទៀត ទើបមិនជួយដឹកយកទៅសង្រ្គោះឡើយ ត្រូវបានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក ដឹកស្រ្តីរងគ្រោះម្នាក់ នៅសល់បុរសរងគ្រោះម្នាក់ រថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជនរងគ្រោះបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រោយពីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ សាកសពម្នាក់ត្រូវបាន សមត្ថកិច្ច ស្រាជ្រាវ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កទាំង២គ្រឿង និងម៉ូតូរងគ្រោះ២គ្រឿង សមត្ថកិច្ចជំនាញ ពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោកស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ៕អត្ថបទ ទេព វណ្ណះ