ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍មួយគួរអោយរន្ធត់ចិត្តយ៉ាងខ្លាំងដោយបុរសម្នាក់ត្រូវរថយន្តធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុកបណ្តាលអោយដាច់ជើងខាងស្តាំចេញពីខ្លួននិងបាក់ដៃម្ខាងហើយរថយន្តបន្តរត់គេចខ្លួនបាត់ស្រមោល។ករណីដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤:៣៥នាទីល្ងាចថ្ងៃអាទិត្យទី១០ ខែ ធ្នូ ឆ្នាំ ២០១៧នេះនៅលើផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ153> 154ស្ថិតក្នុងភូមិ អង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង៕អត្ថបទ ទេព វណ្ណះ
