ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍

10/12/2017
ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ រួម​នឹង​ស្ត្រី​ម្នាក់​របួសធ្ងន់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ២០១៧ វេលា​ម៉ោង​២​រសៀល នៅ​លើ​ផ្លូវជាតិ​លេខ​៧ ចន្លោះ គីឡូ​ម៉ែ​ត​លេខ​៧៩-៨០ ភូមិ​ត្រពាំង​ត្មាត ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រវាង​រថយន្ត​មិន​ស្គាល់​ម៉ា​កមក​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​។
នគរបាល​ចរាចរណ៍​ស្រុក​ជើងព្រៃ​បានឱ្យ​ដឹង​ថា រថយន្ត​បាន​បើក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​បុក​ម៉ូតូ​ម៉ាក​ស្មាស ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7332 បើកបរ​ដោយ​ឈ្មោះ ទូច​ផូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្តុក​អន្លង់ ឃុំ​ល្វា​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ ដែល​បាន​បើកបរ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​ពី​លិចទៅ​កើត​(​គ្មាន​ពាក់មួក​សុវត្ថិភាព​) ផ្លោង​មនុស្ស​ចេញពី​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​បណ្ដាល​ឲ្យ​ស្លាប់​បុរស​អ្នក​ឌុ​ប​នៅ​នឹង​កន្លែង ចំណែក​ស្ត្រី​ដែល​អង្គុយ​ពីក្រោយ​របួសធ្ងន់​ឈ្មោះ ទូច ធា​អាយុ​៣៧​ឆ្នាំ​។
នគរបាល​បាន​ប្រាប់​បន្ត​ថា រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​តែ​ម្តង រីឯ​ម៉ូតូ​វិញ​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​។ មូលហេតុ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​រថយន្ដ​បើក​មិន​ប្រកាន់​ស្តាំ​បណ្តាល​ឲ្យ​ទៅ​បុក​ម៉ូតូ​បើក​ច្រាសទិស​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​មាន​ប្រភព​មកពីណា​។