ខ្សែប្រយុទ្ធ Gabriel Jesus របស់ Manchester city បានប្រៀបធៀបការប្រកួត Manchester derby នៅថ្ងៃអាទិត្យនេះ ដូចជា ប្រេស៊ីល ប៉ះអាហ្សង់ទីនអ៊ីចឹង។
កីឡាករប្រេស៊ីលវ័យក្មេងខាងលើអាចនឹងបង្ហាញខ្លួនជាលើកទី២ក្នុងជំនួបក្រុមខ្លាំងក្នុងទីក្រុង Manchester ទាំងពីរ បន្ទាប់ពីរូបគេធ្លាប់លេងបានម្ដងក្នុងការប្រកួតនេះកាលពីខែ មេសា ឆ្នាំ ២០១៧កន្លងទៅ។
ត្បិតតែទើបតែមានបទពិសោធន៍ស្ដួចស្ដើងក្នុងបាល់ប្រទេសអង់គ្លេស បន្ទាប់ពីផ្លាស់មក Premier League កាលពីខែ មករាពីក្រុម Palmeiras តែ Jesusយល់ច្បាស់ពីការប្រកួតនៅថ្ងៃអាទិត្យនេះ។ កីឡាករវ័យ២០ឆ្នាំបានប្រដូចការប្រកួត Manchester derby ដូចទៅនឹងជំនួបរវាង ប្រេស៊ីល និងអាហ្សង់ទីន។
“ខ្ញុំគិតថាការប៉ះគ្នារវាង ប្រេស៊ីល និងអាហ្សង់ទីនគឺជាការប្រជែងធំជាងគេ ព្រោះយើងបានឃើញប្រទេសធំ២ប៉ះគ្នា។ ប៉ុន្តែវាមិនខុសឆ្ងាយគ្នាទេ ជំនួប Manchester Utd និង Manchester City ក៏ស្រដៀងនឹងការប្រកួតរវាងប្រទេសទាំងពីរដែរ។ វាគឺជា Classico”៕