Carlo Ancelotti រើ​ខោអាវ​ទៅ​ក្រុង​ឡុង​វិញ​ ចាំ​មើល​កន្លែង​​​ Conte - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Carlo Ancelotti រើ​ខោអាវ​ទៅ​ក្រុង​ឡុង​វិញ​ ចាំ​មើល​កន្លែង​​​ Conte

10/12/2017
លោក Carlo Ancelotti បាន​វិល​ត្រលប់​ទៅ​ទីក្រុង​ឡុង​វិញ​ហើយ​ និងបាន​ផ្តោត​ការ​​ចាប់​អារម្មណ៍​ដើម្បី​ជំនួស​តំណែង​អ្នក​គ្រប់គ្រង​បច្ចុប្បន្ន​របស់​ក្លិប​តោខៀវ​គឺ​លោក Antonio Conte បន្ទាប់​ពី​គ្រូ​បង្វឹក សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បដិសេធ​មិន​បន្ត​កុងត្រា និង អាច​ចាក​ចេញ​ពី​ក្លឹប​​នៅ​ចុង​រដូវ​កាល​នេះ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ Metro ចុះ​ផ្សាយ​ថ្ងៃ​ទី​៩ ខែ​ធ្នូ​នេះ។


លោក Ancelotti គឺជាមនុស្សម្នាក់ក្នុងចំណោម​បេក្ខភាព​ជា​ច្រើន​ដែល​ Chelsea កំពុង​ពិចារណា​ដើម្បី​ជំនួស Conte បន្ទាប់​ពី​គ្រូប​ង្វឹក​វ័យ​៤៨​ឆ្នាំ​បាន​ដឹក​នាំ​ក្លិប​ឈ្នះ​ពាន EPL រដូវ​កាល​មុន ប៉ុន្តែ​​​​រដូវ​កាល​នេះ​ក្លិប​តោខៀវ​ហាក់​ធ្លាក់​ទម្រង់​លេង មិនសម​ប្រកប​តាម​ការ​ចង់​បាន​របស់​ប្រធាន​ក្លិប បូក​រួម​ទាំង​ការ​ចាញ់ West Ham United កាល​ពី​យប់​មិញ​ទៀត។

​ Ancelotti បាន​រើ​ឥវ៉ាន់​ចេញ​ពី​ផ្ទះរបស់​លោក​​​នៅ​អាឡឺម៉ង់​ហើយ និង ត្រៀម​រើ​ចូល​ផ្ទះ​ចាស់​នៅ​ក្រុង​ឡុង​ជា​កន្លែង​ដែល​លោក​ធ្លាប់​រស់​នៅ​ក្នុង​​​អំឡុង​ពេល​ដឹក​នាំ Chelsea នា​រដូវ​កាល​២០០៩/១០ តែ​ត្រូវ​ក្លិប​បណ្តេញ​ចេញ​បន្ទាប់​ពី​ចប់​រដូវ​កាល។


Chelsea មិន​មែន​ជា​ក្រុម​តែ​១​ដែល​លោក Ancelotti ទៅ​រង់ចាំ​ដឹក​នាំ​ទេ លោក​អាច​នឹង​ជំនួស​តាបារាំង Arsene Wenger របស់ Arsenal ឬ ចាំ​មើល​​ឱកាស​ទៅ Spurs ប្រសិន​បើ​​លោក Mauricio Pochettino ចេញ​ពី​ក្លឹប​មាន់ខ្នាយ​មាស​ទៅ​ Real មែន​នោះ។ ប្រភព​ខាង​លើ​បន្ត៕