កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង០៦៖២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រងចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានរថយន្តម៉ាកហ៊ីយ៉ន់ដាយក្បាលពណ៍ទឹកសមុទ្រទ្រុងពណ៍សពាក់ ផ្លាកលេខភ្នំពេញAG-5411បើកបរដោយឈ្មោះ រិន ភេទប្រុសអាយុប្រហែល ៣៥ ឆ្នាំ នៅភូមិពោធ៍ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរដឹកកម្មករ បើកមកពីទិសខាងត្បូងទៅទិសខាងជើងដល់ចំណុចខាងលើ បែកកង់រួចបានរេចង្កូត ទៅកៀរប៉ះជាមួយរថយន្តម៉ាកKIAពណ៍ត្រីអីពាក់ផ្លាកលេខ ខេមរភូមិន្ន 01:35637បើកបរដោយឈ្មោះ កឺ រិទ្ធី ភេទប្រុសអាយុ២៦ ឆ្នាំ នៅភូមិសោប ឃុំសោបស្រុកព្រៃប្រសប់ ខេត្តក្រចេះ បើកបរពីទិសខាងជើងទៅទិសខាងត្បូងករណីនេះ បណ្តាលរងរបួសមនុស្ស មនុស្ស០១ នាក់ស្រីរបួសធ្ងន់៣១ នាក់ ,របួសស្រាល០៤ នាក់បញ្ជូនទៅភ្នំពេញ ១៤នាក់ ៕អត្ថបទ ទេព វណ្ណះ