នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងទីន័របេីកបុកកិន តែសំណាងល្អគ្រាន់តែរបួសស្រាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នារីម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តកុងទីន័របេីកបុកកិន តែសំណាងល្អគ្រាន់តែរបួសស្រាល

08/12/2017
ភ្នំពេញ ៖ រថយន្តកុងទីន័រមួយគ្រឿង បេីកបុកកិនចំពីលើម៉ូតូ Wave មួយគ្រឿង បណ្ដាលឲ្យខ្ទាតនារីម្នាក់ធ្លាក់ពីលើម៉ូតូរងរបួសស្រាល នៅតាមបណ្ដោយផ្លូវមុនីរ៉េត ជិតច្រកចូលសាលាសង្កាត់ ស្ទឹងមានជ័យ២ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨៖៥០នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ។បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់ឲ្យដឹងថា ៖ គេឃើញរថយន្តកុងទីន័រមួយគ្រឿង ស្លាកលេខស្វាយរៀង 3A-1310 បើកពីជើងទៅត្បូង តាមបណ្ដោយផ្លូវមុនីរ៉េត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមាននារីម្នាក់ជិះម៉ូតូ Wave-S ពណ៍ខ្មៅ ស្លាកលេខកំពង់ធំ 1J-6060 ជិះបត់ឆ្លងផ្លូវបញ្ច្រាសជិតផុតហើយក៏ឡានកុងទីនរ័បើកមកបុកកិនពីលើទៅមុខលែងរួច បណ្ដាលឲ្យខ្ទាតនារីម្នាក់ធ្លាក់ពីលើម៉ូតូ រងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលឈរមើលគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកើតឡើងមុនហ្នឹងបន្តិច រត់មកជួយគ្នាលើក ឲ្យប្រេងកូឡាលាបរបួស តែនារីរងគ្រោះភ័យពេក យំរហូតទាល់តែប្រជាពលរដ្ឋ ជួយលួងទើបបាត់ ។ភ្លាមនោះដែរគេឃើញលោក ឯម ភារី នាយប៉ុស្តិ៍ថ្មី នគរបាលស្ទឹងមានជ័យ៣ ចុះមកជួយអន្តរាគមន៍ និងកម្លាំងនគរបាលដទៃទៀតចេញជួយសម្រួលចរាចរណ៍យ៉ាងសកម្មផងដែរ។​ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕ អត្ថបទ ទេព វណ្ណះ