ប្រកបរបរកត់ឆ្នោតយួន១ឆ្នាំហើយមិនអី មិនដឹងយ៉ាងម៉េច នគរបាលស្រុកអង្គស្នួលចុះទៅក្របួចជាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រកបរបរកត់ឆ្នោតយួន១ឆ្នាំហើយមិនអី មិនដឹងយ៉ាងម៉េច នគរបាលស្រុកអង្គស្នួលចុះទៅក្របួចជាប់

08/12/2017
ខេត្តកណ្តាល៖ ស្ត្រីអ្នកកត់កន្ទុយលេខឆ្នោតយួនម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន នៅព្រឹកថ្ងៃទី៦ ធ្នូ ២០១៧ វេលាម៉ោង១៤និង៣០នាទីនៅចំណុចកន្លែងលក់កាហ្វេគ្មានយីហោ ភូមិត្រពាំងវែង ឃុំឆក់
ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យ០១នាក់ ឈ្មោះ ឃ្លៀង ស្រីលិន ភេទស្រី អាយុ២២ឆ្នាំជនជាតិខែ្មរ មុខរបរ កត់កន្ទុយលេខ នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
១-ម៉ាសុិនគិតលេខ(Casio)០១
២-ទូរសព្ទដៃ០១គ្រឿងម៉ាក iPhone6+
៣-សៀវភៅកត់លេខឆ្នោត០១ក្បាល
៤-ក្រដាស់កត់លេខឆ្នោតវៀតណាមជាច្រើនសន្លឹក
៥-កាបោន០២សន្លឹក
៦-លុយរៀល៨.៥០០រៀល
៧-ប៊ិច០២ដើម។
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងសុីសងកន្ទុយលេខ កម្លាំងជំនាញ ចុះទៅបង្ក្រាបឃាត់បានជនសង្ស័យម្នាក់។តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថាខ្លួនចេះកត់កន្ទុយលេខវៀតណាមរយះពេលជាង១ឆ្នាំមកហើយៗ បង់លុយឲ្យអាវុធហត្ថស្រុកក្នុង១ខែ ១០០$ដុល្លារ ហើយទើបតែឈប់បង់លុយឲ្យ ពីខែ៥ ឆ្នាំ២០១៧នេះ ទេដោយសារកត់មិនសូវបានលុយ។ អ្នកកត់កន្ទុយលេខបញ្ជាក់ថា ក្នុង១ថ្ងែកត់បានចំនួនពី (៣០០.០០០រៀល ទៅ៤០០.០០០រៀល)។
កន្លែងកត់កន្ទុយលេខម្ចាស់ផ្ទះឈ្មោះ ចាន់ សុខា ហៅតឿភេទ ស្រីអាយុ៤៦ឆ្នាំ ត្រូវជាម្តាយបង្កើតជនសង្ស័យ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕អត្ថបទ ទេព វណ្ណះ