មេធាវី​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​លោក សម រង្ស៊ី ជា​បន្ទាន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេធាវី​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​លោក សម រង្ស៊ី ជា​បន្ទាន់

08/12/2017

មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​០៧​ខែ​ធ្នូ​នេះបាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ជា​ផ្លូវការ​ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ​ពី​បទញុះ​ញង់​ឲ្យ​កង​កម្លាំង​កុំ​ស្ដាប់​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែង​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​ពាក្យ​បណ្ដឹង​នេះ​ជា​បន្ទាន់​ព្រោះ​បាន​ប៉ះ​ពាល់ខ្លាំង​ដល់​សន្តិសុខជាតិ។លោក វង្ស ភក្ដី មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​បានគូស​បញ្ជាក់ថា ពាក្យ​បណ្ដឹង​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​មិនបាន​ទាមទារ​សំណង​អ្វី​ទេ ក្រៅ​តែ​ពី​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្លាំង​ចំពោះការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ត្រូវបាន​លោក​មេធាវី​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិ​សុខជាតិ​ ព្រោះ​ជា​សម្ដី​មាន​ចរឹក​ញុះញង់​ដល់​កម្លាំង​ប្រដាប់​អាវុធ​មិន​ឲ្យ​ស្ដាប់​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល។ ដូច្នេះ​តុលាការ​គួរ​តែ​ចាត់ការ​លើ​រឿង​នេះ​ជា​បន្ទាន់​ព្រោះ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​នៃរដ្ឋ​។

 នេះ​បើ​តាម​លោក​មេធាវី។លោក​មេធាវី វង្ស ភក្ដី ជឿជាក់​ថា ភស្តុតាង​ដែល​លោក​បាន​ដាក់​ទៅ​តុលាការ​ទន្ទឹម​នឹងពាក្យ​បណ្ដឹង​នោះ​គឺ​មាន​ទម្ងន់​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដាក់​បន្ទុក​ដល់​លោក សម រង្ស៊ី។ ភស្ដុតាង​ទាំង​នោះ​រួម​មាន៖ខ្សែ​អាត់​សំឡេង ខ្លឹមសារ​ដែល​មាន​សសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​លោក សម រង្ស៊ី ជាដើម។សូមញ្ជាក់ថា ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៧​ធ្នូ​នេះ ធ្វើ​ឡើងមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទនៃ​ក្រសួង​ការពារជាតិ​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថ្កោលទោស​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី។

លោក សម រង្ស៊ី ដែល​បាន​បង្ហោះខ្លឹម​សារ​នៅ​លើ​ទំព័រ​ហ្វេស​បុក​នៅ​ថ្ងៃ​ទី​៥​និង​ទី​៦​ខែ​ធ្នូ​ដោយ​ស្នើ​ឲ្យ កង​កម្លាំង​ប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹក​នាំ​ផ្ដាច់​ការ បើ​គេ​បញ្ជា​ឲ្យបាញ់​ប្រហារ​និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។ពី​ក្រៅ​ប្រទេស​មក​វិញ​លោក សម រង្ស៊ី មិន​នៅ​ស្ងៀម​ឡើយ ដោយ ជម្រុញ ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​មក​រូប​លោក​បន្ថែម​ទៀត​ថា បាន​ក្បត់​ជាតិ។ហើយ​ថា រាល់​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សែន ឈរ​លើ​ការ​ចោទ​ប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​សាធារណៈ​មតិ មើល​ឃើញ​កាន់​តែ​ច្បាស់ ថា​លោក​ហ៊ុន សែន ជាជន​ផ្តាច់​ការ ហើយ​ជាមនុស្ស​ល្ងង់​ខ្លៅ។ 

នេះ​បើ​តាម​ខ្លឹមសារ ដែល​លោក​សម រង្ស៊ី ទើប​បាន​បង្ហោះ​ក្នុង​ទំព័រហ្វេស​ប៊ុក​របស់​លោក កាល​ពី​យប់​មិញ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ របស់​ស្ថាប័ន​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ជាការ​កត់​សម្គាល់​ប្រតិកម្មបាន​ធ្លាក់​មក​ជាមួយ​នឹង​ការ​ទាញ​ភ្ជាប់​លោក សម រង្ស៊ី និង​កូន​បុគ្គល​ក្បត់​ជាតិ។គួររម្លឹកថា ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ី​ពី​បទ​ញុះញង់​ឲ្យ​កង​កម្លាំង​កុំ​ស្ដាប់​តាមបញ្ជា​មេដឹក​នាំ​ផ្ដាច់ការ​គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ពាក្យ​បណ្ដឹង​ចាស់ៗ​ត្រូវ​បានតុលាកាត់​ទោស​រួច​រាល់​ហើយ។ ករណី​ចាស់ៗ​ទាំង​នោះ​រួម​មាន ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារធារណៈ​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ជាប់​ពន្ធនាគារ​៥ឆ្នាំ ។ បណ្តឹង​ស្តី​ពី​បទ​បរិហាកេរ្តិ៍​លោក ហេង សំរិន។ បណ្តឹង​ស្តី​ពី​បទ​បរិហាកេរ្តិ៍​លើ​លោក ហ៊ុន សែន ថា​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី និង​បណ្ដឹង​ទាក់​ទង​រឿង​រ៉ាវ​ហ្វេស​បុកដែល​លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានទិញLike feabook ជាដើម៕អត្ថបទដកស្រង់ ទេព វណ្ណះ