លោក ហ៊ុន សែន ប្រកាស បន្ត ទទួល យក ពលរដ្ឋ ខ្មែរ ដែល អាមេរិក បណ្តេញ ចេញ ឡើង វិញ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ហ៊ុន សែន ប្រកាស បន្ត ទទួល យក ពលរដ្ឋ ខ្មែរ ដែល អាមេរិក បណ្តេញ ចេញ ឡើង វិញ!!!

07/12/2017
លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន នៅ ព្រឹក នេះ បាន ប្រកាស បន្ត ទទួល យក ពលរដ្ឋ ខ្មែរ ដែល បាន ប្រព្រឹត្ត បទ ល្មើស ហើយ ត្រូវ អាមេរិក បណ្តេញ ចេញ ពី ប្រទេស ឡើង វិញ បន្ទាប់ ពី បាន ស្នើ ផ្អាក មួយ រយៈ នា ពេល កន្លង មក។ ជាមួយ គ្នា នេះ លោក ហ៊ុន សែន ក៏ បាន បញ្ជា ឲ្យ ត្រៀម ទទួល យក ពលរដ្ឋ ខ្មែរ ផ្សេង ទៀត ដែល លោក គិត ថា នឹង ត្រូវ បណ្តេញ ចេញ ពី អាមេរិក ក្រោម គោល នយោបាយ ថ្មី របស់ លោក ដូណាល់ ត្រាំ ផង ដែរ។ សម្រាប់ លោក ហ៊ុន សែន នៅ ពេល បញ្ចូន ពួក គេ មក កម្ពុជា វិញ អាមេរិក គួរ គិត គូរ ផ្តល់ ជំនួយ ដល់ ពួក គេ ដើម្បី អាច ឲ្យ ពួក គេ កសាង ជីវភាព ថ្មី បាន។

ការ ប្រកាស ទទួល យក ពលរដ្ឋ ខ្មែរ ពី អាមេរិក របស់ ប្រមុខ រដ្ឋាភិបាល កម្ពុជា នៅ ពេល នេះ ធ្វើ ឡើង ក្នុង ន័យ ពីរ គឺ ទី មួយ លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន សំដៅ ឲ្យ បន្ត អនុវត្ត តាម កិច្ច ព្រម ព្រៀង ឆ្នាំ ២០០២ ស្ដី ពី ការ ទទួល ពលរដ្ឋ កម្ពុជា ដែល ប្រព្រឹត្ត បទ ឧក្រិដ្ឋ នៅ អាមេរិក ឲ្យ ត្រឡប់ មក ប្រទេស វិញ។ ការ បន្ត អនុវត្ត នេះ គឺ បន្ទាប់ ពី កម្ពុជា បាន ស្នើ ផ្អាក មួយ រយៈ កាល ពី ឆ្នាំ ២០១៦។ ក្រោយ ការ ស្នើ ផ្អាក នេះ អាមេរិក ក៏ បាន ប្រកាស ដាក់ ទណ្ឌកម្ម លើ កម្ពុជា ដោយ ផ្អាក ចេញ ទិដ្ឋាការ ប្រភេទ ខ្លះ ដល់ មន្ត្រី មួយ ចំនួន នៃ ក្រសួង ការ បរទេស កម្ពុជា ក្នុង ការ ធ្វើ ដំណើរ ទៅ កាន់ អាមេរិក។

ចំណែក ក្នុង ន័យ ទី ពីរ គឺ លោក នាយក រដ្ឋមន្រ្តី បញ្ហា ឲ្យ ត្រៀម ទទួល យក ពលរដ្ឋ ខ្មែរ ដែល បាន ទៅ រស់ នៅ អាមេរិក ក្រោយ ឆ្នាំ ១៩៩៤ ដែល លោក ជឿ ថា រដ្ឋបាល អាមេរិកាំង ថ្មី អាច នឹង បញ្ជូន ពួក គេ មក ប្រទេស កំណើត វិញ នៅ ពេល ខាង មុខ។ ការ សន្មត់ នេះ គឺ បន្ទាប់ ពី លោក នាយក រដ្ឋមន្រ្តី ទទួល បាន ដំណឹង នេះ ពី ស្ថាន ទូត អាមេរិក ប្រចាំ កម្ពុជា ហើយ មួយ វិញ ទៀត លោក អះអាង ថា ពេល នេះ អាមេរិក កំពុង តែ ដក ខ្លួន ចេញ ពី អង្គការ អន្តោប្រវេសន៍ អន្តរជាតិ ទៀត។ ត្រង់ ចំណុច នេះ លោក នាយក រដ្ឋមន្រ្តី បារម្ភ ខ្លាច ពលរដ្ឋ ខ្មែរ ទាំង នោះ ត្រូវ អាមេរិក បំបរ បង់ ឲ្យ រស់ នៅ លើ បណ្តា កោះ ដូច ករណី របស់ ប្រទេស អូស្រ្តាលី។ ហេតុ នេះ ដើម្បី បញ្ជៀស បញ្ហា នេះ លោក នាយក រដ្ឋមន្រ្តី បាន បញ្ជា ឲ្យ ត្រៀម ខ្លួន ដើម្បី ទទួល យក ប្រជាពលរដ្ឋ ខ្មែរ ទាំង នោះ តែ ម្តង។

ជាមួយ នឹង ការ ប្រកាស ដូច នេះ លោក ប្រមុខ រដ្ឋាភិបាល ក្រុង ភ្នំពេញ ក៏ បាន បញ្ជា ឲ្យ ក្រសួង មហា ផ្ទៃ ក្រសួង ការ បរទេស និង ស្ថាប័ន ពាក់ ព័ន្ធ ដទៃ ទៀត ធ្វើ ការ ចរចា ជាមួយ អាមេរិក ក្នុង ករណី ដឹក ជញ្ជូន ពលរដ្ឋ ខ្មែរ មក វិញ និង ការ ផ្គត់ ផ្គង់ ជីវភាព ពួក គេ។ លោក ហ៊ុន សែន ក៏ បាន ស្នើ អាមេរិក ពិចារណា ផ្តល់ ជំនួយ ក្នុង កម្រិត ណា មួយ ដើម្បី ឲ្យ ពលរដ្ឋ ខ្មែរ អាច រស់ នៅ បាន ក្នុង ប្រទេស កម្ពុជា ក្នុង ពេល ពួក គេ ត្រូវ បញ្ជូន មក ក្នុង ដំណាក់ កាល ដំបូងៗ។

សូម បញ្ជាក់ ថា គិត មក ដល់ នេះ រដ្ឋបាល អាមេរិកាំង បាន បញ្ជូន ប្រជាពលរដ្ឋ ខ្មែរ ដែល បាន ប្រព្រឹត្ត បទ ល្មើស និង បាន ទទួល ទោស រួច មក កាន់ ប្រទេស កម្ពុជា ចំនួន ជាង ៦០០ នាក់ ហើយ។ ជាមួយ ការ បញ្ចូន នេះ ហើយ គួប ផ្សំ នឹង ដំណឹង ថា អាមេរិក ចង់ បណ្តេញ ពលរដ្ឋ ខ្មែរ ដែល ទៅ រស់ នៅអា មេរិក ក្រោយ ឆ្នាំ ១៩៩៤ ទៀត នោះ លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន ក៏ បាន ផ្តាំ ទៅ ពលរដ្ឋ ខ្មែរ កុំ ឲ្យ ប្រថុយ ប្រថាន ចង់ ទៅ រស់ នៅ សហរដ្ឋ អាមេរិក ទៀត៕អត្ថបទ​ ទេព​ វណ្ណះ