ចប់បាត់សូម្បីតែណែម និង ប្រហិតនៅខេត្តបាត់ដំបង ក៍មានលាយជាតិគីមីដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចប់បាត់សូម្បីតែណែម និង ប្រហិតនៅខេត្តបាត់ដំបង ក៍មានលាយជាតិគីមីដែរ

07/12/2017
បាត់ដំបង ៖ ណែម សង្វា ក់ និង ប្រហិត ដែល ផលិត ឡើង ពី សាច់ ត្រី នៅ ខេត្តបាត់ដំបង កន្លង មក ធ្លាប់ ល្បី ថា ឆ្ងាញ់ ហើយ ក៏ ត្រូវ បាន អង្គភាព ជំនាញ ចាប់ ប្រមូល យក ទៅ ដុត កម្ទេច ចោល ម្តង រួច មក ហើយ ដោយសារ តែ ការ ផលិត មានការ លាយ ផ្សំ នឹង សារធាតុ គីមី
នោះ គឺ បច្ចុប្បន្ន បាន ចាប់ផ្តើម ល្បី ថា មានការ ប្រើ សារធាតុ នេះ ឡើង វិញ ហើយ ។ គួរ បញ្ជាក់ ដែរ ថា តំបន់ ដែល សម្បូរ អ្នក ផលិត ណែម សង្វា ក់ និង ប្រហិត ត្រី នេះ ភាគច្រើន គឺ នៅ ក្នុង ឃុំ ព្រែក ខ្ពប ស្រុក ឯក ភ្នំ ខេត្តបាត់ដំបង ដូច ជា នៅ ក្នុងភូមិ ព្រែក ខ្ពប ព្រែក ហ្លួង ស្នោ ខ្វិត ពាម ឯក ព្រែក នរិន្ទ និង ភូមិ អូរ ទទឹង ដែល កាលពីដើម អ្នក ផលិត គេ ប្រើប្រាស់ សាច់ ត្រី ឆ្តោរ ឬ សាច់ ត្រី រ៉ស់ យក មក ផលិត ទើប ណែម មានឱជារស ឆ្ងាញ់ ពិសារ ។

ជុំវិញ បញ្ហា នេះ អ៊ំ ស្រី សំ យ៉ ម វ័យ ៧៤ ឆ្នាំ រស់នៅ ភូមិ ព្រែក ខ្ពប បាន រៀបរាប់ ថា ក្រោយមក ដោយសារ តែ ត្រី ឆ្តោរ និង ត្រី រ៉ស់ មានការ ឡើងថ្លៃ ផង ហើយ ពិបាក រក ផង ទើប អ្នក ភូមិ ទាំងអស់ បាន នាំ គ្នា ផ្លាស់ ប្តូរ ពី ត្រី រ៉ស់ និង ត្រី ឆ្តោរ ទៅ ប្រើប្រាស់ ត្រី ត្រសក់ វិញ ដែល ត្រី ប្រភេទ នេះ មានការ នាំ ចូល ពី ប្រទេស ថៃ ។

អ៊ុំ ស្រី បាន សង្កត់ធ្ងន់ ថា អ៊ុំ ស្រី បាន ចាប់ផ្តើម ធ្វើ ណែម ត្រី នេះ តាំងពី អំឡុង ឆ្នាំ ១៩៩៥ ដែល បច្ចុប្បន្ន បាន បន្តវេន ទៅ អោយ កូនស្រី ឈ្មោះ ឃី មុំ អាយុ ៤៦ ឆ្នាំ ជា អ្នក ធ្វើ ណែម បន្ត ហើយ មួយ រយៈ មុន នេះ បន្ទាប់ ពី អ្នក ភូមិ ប្តូរ ប្រភេទ ត្រី រួច មក គេ ក៏ បាន បែកគំនិត ប្រើប្រាស់ ម្សៅ គីមី ដែល ជា សារធាតុ បូ រ៉ា ក់ ដើម្បី អោយ សាច់ ត្រី ឆាប់ ស្វិត និង មិន ខូច មិន ស្អុយ ដោយឡែក រូប គាត់ គឺ មិន បាន ប្រើ ដូច គេ ទេ ដោយនៅ តែ ប្រើ ត្រី រាស់ ដដែល ដោយ គ្រាន់តែ លក់ ថ្លៃ ជាងគេ បន្តិច ។
នៅ ពេល នោះ ហើយ ដែល កម្លាំង អង្គភាព ជំនាញ បាន ចុះ សិក្សា និង ស្រាវជ្រាវ រក ឃើញ សារធាតុ គីមី នៅ ក្នុង ណែម ត្រី ឬ ក៏ សង្វា ក់ ទើប កម្លាំង បាន ប្រមូល តាំងពី ទីតាំង ផលិត រហូត ដល់ទី តាំង ដែល ឈ្មួញ លើកយក ទៅ លក់ តាម ចិញ្ចើមថ្នល់ ដោយ បាន រៀបចំ ជា ពិធី ដុត កម្ទេច ចោល នៅ ក្នុង ទឹកដី ស្រុក សង្កែ ក្រោម អធិបតីភាព អតីត លោក អភិបាលខេត្ត ច័ន្ទ សុផល ផង ដែរ ។

បើ តាម ប្រភព ដែល យើង ទទួល បាន គឺ ថ្មីៗ នេះ មានការ ប្រើប្រាស់ នូវ សារធាតុ បូ រ៉ា ក់ នេះ វិញ ហើយ ព្រមទាំង មានការ នាំ ចូល នូវ ប្រហិត ត្រី ពី ប្រទេស វៀតណាម មក ផលិត ជា ណែម ត្រី នេះ ថែម ទៀត ដោយសារ តែ បច្ចុប្បន្ន តម្លៃ ត្រី រ៉ស់ ១ គីឡូក្រាម ១២ ០០០ រៀល ( កាត់ ក្បាល ចេញ ) ស្មើនឹង សាច់ សុទ្ធ ០,៧០ គីឡូក្រាម ត្រី ត្រសក់ ថៃ ១ គីឡូក្រាម ៣ ៥០០ រៀល ( ឡាន ដឹក ដល់ ផ្ទះ ) រីឯ ប្រហិត ត្រី មក ពី វៀតណាម សាច់ សុទ្ធ ១ គីឡូក្រាម ៥ ៨០០ រៀល ។

ពាក់ព័ន្ធ នឹង បញ្ហា នេះ លោក សាក់ សុខ រិ ន ប្រធាន សាខា កាំកុងត្រូល ខេត្តបាត់ដំបង បាន លើក ឡើង ថា លោក នឹង ដាក់ កម្លាំង អោយ ចុះ សិក្សា ជា ថ្មី ឡើង វិញ ដើម្បី អោយ ដឹង ថា តើ ក្រុម អ្នក ផលិត ណែម ត្រី ទាំងនោះ មាន លាយ សារធាតុ បូ រ៉ា ក់ ទៀត ដែរ ឬទេ បើ មាន លោក ចាត់វិធានការ ជា លើក ទី ២ ទៅ តាម ផ្លូវច្បាប់ ព្រោះ ការ ប្រើប្រាស់ នូវ សារធាតុ នេះ វា អាច ប៉ះពាល់ ដល់ សុខភាព អ្នក បរិភោគ ផង ដែរ ៕ អត្ថបទ​ ទេព​ វណ្ណះ