តើម្ចាស់ម៉ូតូនៅឯណាបានជាផ្តួលទុកចោលក្បែរផ្លូវរួចបាត់ម្ចាស់ ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើម្ចាស់ម៉ូតូនៅឯណាបានជាផ្តួលទុកចោលក្បែរផ្លូវរួចបាត់ម្ចាស់ ?

07/12/2017
ខេត្តត្បូងឃ្មុំ៖ថ្ងៃទី ០៦ ខែ ធ្នូ ២០១៧ វេលាម៉ោង ៦ និង ៣០ នាទី
លោក ធី ស្រស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង បានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាបានឃើញម៉ូតូ ០១ គ្រឿង ម៉ាកសង់ Dream សេរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5256 ផ្តួលចោលក្បែរផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ចំងាយ ២៥០ ម៉ែត្រ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង ស្ថិតនៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនដឹងម្ចាស់នៅឯណាឡើយ ?

ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចយើង ម៉ូតូនេះគឺទើបតែជិះចេញមកពីចូលរួមពិធីមង្គលការនៅឯមេមត់ កាលពីល្ងាចថ្ងៃទី ០៥ ខែ ធ្នូ គ.ស ២០១៧ ព្រោះថាមានបង្អែម ០១ កញ្ចប់ និងកាដូក្រមា នៅជាប់កង់ម៉ូតូខាងមុខដួលនោះ ។

បច្ចុប្បន្នម៉ូតូនោះត្រូវបានយកទៅរក្សាទុនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូមកទទួលទៅវិញ ៕អត្ថបទ​ ទេព​ វណ្ណះ