នគរបាលខណ្ឌមានជ័យឃាត់ខ្លួននិងបញ្ជូន១០នាក់គ្មានលិខិតឆ្លងដែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នគរបាលខណ្ឌមានជ័យឃាត់ខ្លួននិងបញ្ជូន១០នាក់គ្មានលិខិតឆ្លងដែន

07/12/2017
ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១០ និង០០នាទី កម្លាំងនគរបាលខណ្ឌមានជ័យ ដោយបានការអនុញ្ញាតពី
លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយន៍ឯក ឌី គឹមហេង ជានាយផ្នែក បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងសិប្បកម្មកែច្នៃឈើ ស្ថិតនៅចំនុចស្ពាន៣ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ១០នាក់ ប្រុស គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕អត្ថបទ​ ទេព​ វណ្ណះ