ស្តេចចម្រៀង រ៉ុកបារាំង Johnny Hallyday ទទួល មរណភាព ក្នុង ជន្មាយុ ៧៤ ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្តេចចម្រៀង រ៉ុកបារាំង Johnny Hallyday ទទួល មរណភាព ក្នុង ជន្មាយុ ៧៤ ឆ្នាំ

07/12/2017
អាយដល របស់ យុវវ័យ ក្មេង ចាស់ ប្រមាណ បួន ជំនាន់ កំពូល តារា ចម្រៀង រ៉ុក បារាំង លោក ចនី ហាលីដេ បាន ទទួល មរណភាព នៅ ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយ ជំងឺ មហារីក សួត នៅ យប់ ថ្ងៃអង្គារ ឆ្លង ចូល ថ្ងៃ ពុធ នេះ។ បទ ចម្រៀង របស់ លោក បាន កំដរ ប្រទេស បារាំង និង ពិភពលោក រយៈ ពេល ជាង កន្លះ សតវត្ស។ ជីវិត សិល្បៈ និង ឯកជន របស់ លោក ជា ចំណាប់ អារម្មណ៍ ពិសេស របស់ ទស្សនាវដ្តីកំសាន្ត។

កើត នៅ ថ្ងៃ ទី ១៥ មិថុនា ឆ្នាំ ១៩៤៣ នៅ ទីក្រុង ប៉ារីស ពី ម្តាយ សញ្ជាតិ បារាំង ឪពុក ជនជាតិ ប៊ែលហ្សិក តែ ចិញ្ចឹម បីបាច់ ថែរក្សា ដោយ ម្តាយ មីង ខាង ឪពុក លោក Jean Philippe Leo Smet ហៅ ចនី ហាលីដេ បាន ចូល ប្រលូក ក្នុង វិស័យ សិល្បៈ តាំង ពី នៅ វ័យ ជំទង់ ជាមួយ បង ជីដូន មួយ លី ហាលីដេ (ទើប លោក មាន គំនិត ដាក់ ឈ្មោះ ខ្លួន ឯង Johnny Hallyday ដើម្បី ឱ្យ មានលក្ខណៈ ជា អាមេរិក)។

មាន ជោគជ័យ ខ្លាំង ហើយ យូរអង្វែង ជាពិសេសជាងគេ ស្តេច ចម្រៀងរ៉ុក បារាំង បាន ចាប់ ថត ថាស ចម្រៀង ទី មួយ នៅ ខែ កុម្ភៈ ឆ្នាំ ១៩៦០ និង ចាប់ ចេញ មុខច្រៀង លើ ឆាក ដោយ បាន ទាក់ទាញ ទស្សនិជន វ័យ ក្មេង យ៉ាង ខ្លាំង។ ក្នុង រយៈ ពេល តែ ពីរ ឆ្នាំ អ្នក ចម្រៀង Jean Philippe Smet ដែល គ្មាន នរណា ស្គាល់ ពីមុន បាន ក្លាយ ជា អាយដល របស់ យុវវ័យ។

រៀប ចំ ការ ប្រគុំ តន្ត្រី រាប់ សិប ជុំ កម្មវិធី តន្ត្រី របស់ សិប ពាន់ លោក ហាលីហេ បាន ចាប់ ឡើងសម្តែង ជា សាធារណៈ ក្នុង ទ្រង់ ទ្រាយធំ ជា លើក ដំបូងនៅ ឆ្នាំ ១៩៦៩ ជាមួយ ផ្ទាំង ទស្សនីយភាព ដ៏ អស្ចារ្យ លេង ភ្លើង លេង រូបភាព ដោយ មាន អ្នក ចូល ស្តាប់ដល់ ទៅ ១សែន នាក់ ក្នុងសាល មហោស្រព ធំៗ។ ហើយ ក្រោយៗ មក ទៀត នៅ ស្តាត នៅ ឡាស្វេហ្កាស នៅ ទីវាល ក្រោម តួអេហ្វេល ដោយ ឥត គិត ថ្លៃ ដើម្បី ធ្វើ បុណ្យ ឆ្លង ឆ្នាំ ២០០០ និង ៤០ឆ្នាំ នៃ ជីវិត តារា របស់ លោក ... បញ្ចេះមហាជន ឱ្យ លង់ នឹង បទ ចម្រៀងលោក

Johnny Hallyday សម្តែង ទស្សនីយភាព ឆ្នាំ 1987 នៅ ស្តាត Bercy ក្រុង ប៉ារីស
AFP/Patrick Kovarik
ក្នុងរយៈ ពេល ជាងកន្លះ សតវត្ស នៃ អាជីព សិល្បៈនេះ លោក ចនី ហាលីដេ បាន លក់ ថាស ចម្រៀង ជាង ១១០ លាន ថាស ថត បាន ជាង ៤០ ថាស និង បទ ចម្រៀង ជាង មួយ ពាន់ បទ ក្នុង នោះ ជាង មួយ ភាគ បួន ជា បទ កែសម្រួល ពី ចម្រៀង អង់គ្លេស ឬអាមេរិក។ ស្នាដៃសិល្បៈ របស់ លោក ក៏ បាន ទទួល ស្គាល់ ពី អ្នក នយោបាយ ពី ប្រធានាធិបតី បារាំង មាន ជាអាទិ៍ លោក ហ្សាក់ហ្សេរ៉ាក់ នីកូឡាសាកូហ៊ី ដែល បាន ប្រគល់មេដាយ កត្តិយស ជាតិឱ្យ ផង។ ប៉ុន្តែ លោក ហាលីដេ ក៏ មាន រឿង អាស្រូវពន្ធដារ ជាមួយ រដ្ឋ និង អាថ កំបាំង ច្រើនដែរ។

ជីវិត ឯកជនរបស់ លោក ក៏ ជាជំនក់ ចិត្ត របស់ មហាជន ! លោក បាន រៀប ការ ជាលើក ដំបូង នៅ ឆ្នាំ ១៩៦៥ ជាមួយ តារា ចម្រៀង បារាំង Sylvie Vartan ដោយ បាន កូនពីរ។ លោក ហាលីដេ មាន កូន ស្រី ម្នាក់ ជាមួយសិល្បការិនីបារាំង Nathalie Baye។ លោក ហាលីដេ បាន រៀប ការ ម្ត ងទៀត ជាមួយលោកស្រី Laëticia Boudou ជា ភរិយា ចុងក្រោយ នៅ ឆ្នាំ ១៩៩៦ ដោយ បាន សុំ កូន ស្រី វៀតណាម ពីរ នាក់ មក ចិញ្ចឹម។

នា រយៈ ពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ លោក មាន បញ្ហា សុខភាព ច្រើន នៅ ឆ្នាំ ២០០៩ លោករង ការ វះកាត់ ជំងឺ មហារីក ពោះវៀន ធំ វិះ នឹង ស្លាប់ម្តង ហើយ។ ប៉ុន្តែ ទោះ មាន បញ្ហា សុខភាព កាន់ តែ ខ្លាំងឡើងៗ យ៉ាងណា ក៏ ដោយ ក៏ លោកនៅ តែ បន្ត ច្រៀង បន្ត ឡើង ឆាក សម្តែងទស្សនីយភាព ពិសេសៗ រហូត ដល់ និង លើក ចុងក្រោយ នៅថ្ងៃទី ១០ មករា ឆ្នាំ ២០១៦ ដើម្បី ឧទ្ទិសដល់ ជនរងគ្រោះ ភេរវកម្ម Charlie Hebdo ជាមួយ មិត្ត រួម អាជីព ចាស់ៗ។ រហូត ដល់ ខែ មីនា ២០១៧ ទើបលោក បាន ប្រកាស ថា មាន ជំងឺ មហារីក សួត៕អត្ថបទដកស្រង់​ ទេព​ វណ្ណះ