លោក ឃួង ស្រេង បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការលុប ចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ឃួង ស្រេង បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការលុប ចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់

07/12/2017
ភ្នំពេញ៖ថ្ងៃទី០៦ ខែធ្នូ គ.ស ២០១៧រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តអនុ ក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុប ចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

ដោយបញ្ហានេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងបានរៀបចំ នីតិវិធី ចាប់វិធានការក្នុងការត្រួតពិនិត្យឡើងវិញបែបបទនីតិវិធី ការត្រួតពិនិត្យ ការចុះបញ្ជាី ទទួលស្គាល់ជនអន្តោប្រវេសន៍ និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់នៅរាជធានីភ្នំពេញក៏ដូចនៅទូទាំងប្រទេស៕អត្ថបទ​ ទេព​ វណ្ណះ